ខេត្តស្វាយរៀង:លោក ស៊ូ ម៉ុល :អំពាវនាវដល់អ្នកធ្វើដំណើរទាំងអស់ ក្រោយពីបានសមិទ្ធិផល ផ្លូវចាក់បេតុងមួយខ្សែនេះ
ចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសមន្ត្រីរាជការ និងកងកម្លំាងប្រដាប់អាវុធក្នុងមូលដ្ឋានក៏ដូចជា ស្រុករមាសហែកត្រូវធ្វើជាគំរូឈានមុនគេ ក្នុងការគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ការអំពាវនាវ បែបនេះធ្វើឡើងនាព្រឹកថ្ងៃទី
៥ខែកក្កដាឆ្នាំ២០២៤ក្នុងពិធីបើកកាដ្ឋានផ្លូវចាក់បេតុង ប្រវែង ៨៥៦ម៉ែត្រនិងធ្វើវេទិការសាធារណះជាមួយបងប្អូនប្រជាពលរដ្ឋ ស្ថិតក្នុងភូមិសណ្ដោ ឃុំជ្រៃធំស្រុករមាសហែក ដោយមានការចូលរួមពីលោកមេឃុំ លោកមេប៉ុស្តិ៍ អាជ្ញាធរដែលពាក់ពន្ធ័ផងដែរ។
ឱកាសនោះ លោកអភិបាលស្រុក បានលើកឡើងថា ដោយសារប្រទេសជាតិ មានសុខសន្តិភាព ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចមងាបវរធិបតី ហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រី ធ្វើឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យនេះ។
លោក ក៏បានផ្ដាំផ្ញើ សាកសួរសុខទុក្ខនឹងនឹករលឹក ពីសំណាក់លោក សៅសុខា ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានមូលដ្ឋាន ស្រុករមាសហែកក៏ដូចជាលោក ប៉់េងពោធ៏សា អភិបាលខេត្តស្វាយរៀងដល់អស់លោកលោកស្រីដែលបានចូលរួមនាពេលនេះផងដែរ។
លោកអភិបាលស្រុក បានចាត់ទុកហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ជាសរសៃឈាមក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការដឹកជញ្ជូនកសិផលផ្សេងៗ ដែលប្រមូលផលបាន ទៅកាន់ទីផ្សារ ក៏ដូចជាការងាយស្រួលក្នុងការដឹកសម្ភារៈ ឧបភោគ បរិភោគ និងសម្ភារៈសំណង់ពីទីផ្សារ ដែលផ្គត់ផ្គង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ហើយផ្លូវចាក់បេតុង មួយខ្សែប្រវែង៨៥៦ម៉ែត្រ គឺ ជាចំណងដៃបន្តបន្ទាប់ ជូនដល់ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ សណ្ដោ ឃុំជ្រៃធំស្រុករមាសហែក ហើយប្រជាពលរដ្ឋទៀតសោត បានញញឹមសប្បាយ ចិត្តបិតមាត់មិនជិតនោះឡើយ ចំពោះកាដូរបស់អាជ្ញាធមូលដ្ឋានឃុំ រជូនដល់ភូមិឋានរបស់ពួកគាត់ ដែលជាការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងធ្វើឲ្យជីវភាពរបស់ពួកគាត់កាន់តែធូរធាខ្លាំងៗឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។
លោកក៏ បានជំរុញឲ្យ បងប្អូនផ្លាស់ប្តូរឥរិយាបថ ដែលធ្លាប់តែមិនគោរពច្បាប់ ចរាចរណ៍ ងាកមកខិតខំរួមគ្នាគោរពច្បាប់ឲ្យបានស្មើភាព និងម៉ឺងម៉ាត់ ដើម្បីថែរក្សាអាយុជីវិតមនុស្ស ជាពិសេសអ្នកបើកបរម៉ូតូ ត្រូវពាក់មួកសុវត្ថិភាពឲ្យបានគ្រប់គ្នា ចំពោះអ្នកដែលជាទីស្រឡាញ់ និងជាបង្គោលក្នុងគ្រួសារ និងថែរក្សាសង្គម ឲ្យមានសុវត្ថិភាព ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ និងអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនប្រកបដោយចីរភាព។
ជាមួយគ្នានេះ ប្រជាពលរដ្ឋ រស់នៅក្នុងភូមិសណ្ដោ បានបង្ហាញនូវក្ដីសប្បាយរីករាយជាខ្លាំង ដោយទទួលបានផ្លូវបេតុង ងាយស្រួលធ្វើដំណើរផងដែរ។
ពួកគាត់គិតថា ផ្លូវបេតុងថ្មីនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ទាំងសម្រាប់ការធ្វើដំណើរ និងសម្រាប់ការដឹកជញ្ជូននូវកសិផលផ្សេងៗ ដើម្បីយកទៅលក់នៅតាមទីផ្សារ។
បន្ថែមពីនេះ ពួកគាត់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក ស៊ូ ម៉ុល អភិបាលស្រុក រមាសហែក ក៏ដូចជា អាជ្ញាធរឃុំ ដែលដែលអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវនៅពេលនេះ។
ជាមួយនឹងអ្វីដែលទទួលបាននៅពេលនេះ ប្រជាពលរដ្ឋបានប្ដេជ្ញាចិត្តថា នឹងខិតខំថែរក្សាផ្លូវមួយខ្សែនេះឲ្យបានល្អ ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង។