ព័ត៌មានទាន់ហេតុការណ៍៖

ពាក្យចាស់ពោលថា លួចគេបានវាគ្រាន់ ដល់ម្ចាស់គេទាន់ជាប់ខ្នោះដៃ

ចែករំលែក៖

ភ្នំពេញ៖ លោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានឱ្យដឹងនៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤នេះថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួច(លួចទូរស័ព្ទដៃ១គ្រឿងម៉ាកVIVO1904) យកមកសាកសួរនិងអនុវត្តតាមនីតិវិធី។

លោកអធិការខណ្ឌរូបនេះ បានឱ្យដឹងទៀតថា ជនសង្ស័យឈ្មោះ សុខ ចំរើន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។

ចំណែកវត្ថុតាងចាប់យកមាន៖ ទូរស័ព្ទដៃ០១គ្រឿង ម៉ាកVIVO1904 ពណ៌ខ្មៅលាយស្វាយ ប្រើស៊ីមកាតលេខ (ជារបស់ជនរងគ្រោះដែលជនសង្ស័យរូបនេះលួចយក) បានធ្វើការប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំ ។

រីឯជនរងគ្រោះឈ្មោះ ស្រីអូន ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់បន្លែ ផ្លូវបេតុង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពដដែលបន្តថា កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៦ និង២០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួច(លួចទូរស័ព្ទដៃគ្រឿងម៉ាកVIVO1904) ប្រព្រឹត្តនៅចំណុចតូបលក់បន្លែលេខ៣៧៧ ក្នុងផ្សារសាមគ្គី ផ្លូវលេខ១២២ ក្រុមទី១៧ ភូមិ៥ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕

ដោយ៖តារា

 

 


ចែករំលែក៖