ព័ត៌មានទាន់ហេតុការណ៍៖

មានសន្តិភាព មានការអភិវឌ្ឍ ! កម្ពុជា មានសំណង់ហេដ្ឋារចនាសម្ព័ន្ធធំៗចំនួននបី កំពុងដំណើរការជាមួយទឹកប្រាក់ជាង ៥,៣ពាន់លានដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមផេក ក្រសួងព័ត៌មាន បានឱ្យដឹងថា ៖  រាជរដ្ឋាភិបាល នាប៉ុន្មានឆ្នាំចុងក្រោយនេះបាន ចំណាយថវិកា រាប់ពាន់ លានដុល្លារ អាមេរិក សម្រាប់អភិវឌ្ឍន៍ ហេដ្ឋារចនា សម្ព័ន្ធរចនាសម្ព័ន្ធសំខាន់ៗជាច្រើន ក្នុងនោះមានគម្រោងធំៗ ចំនួន បី កំពុងដំណើរ ការអភិវឌ្ឍ ជាមួយ ទឹកប្រាក់ប្រមាណ ៥,៣ ពាន់លានដុល្លារ អាមេរិក និង សុទ្ធតែជា គម្រោង ប្រវត្តិ សាស្ត្ររបស់កម្ពុជា។គម្រោងទាំងបីនេះមាន៖ 

១. គម្រោងអភិវឌ្ឍន៍ផ្លូវ ល្បឿនលឿន ភ្នំពេញ – បាវិត ៖ គម្រោងនេះ គឺជា គម្រោង ផ្លូវល្បឿនលឿនទី២ របស់ កម្ពុជា បន្ទាប់ពី គម្រោង ផ្លូ វល្បឿនលឿនទី១ ភ្នំពេញ – ក្រុងព្រះសីហនុ។គម្រោ ង ផ្លូ វល្បឿនលឿនភ្នំពេញ -បាវិត មួយខ្សែនេះ មានតម្លៃប្រមាណ ១,៦៣ពាន់ លានដុល្លារ ។ គឺជា គម្រោង ប្រវត្តិសាស្ត្រ របស់ កម្ពុ ជា ពីព្រោះកម្ពុជាមិនទាន់មានផ្លូវ ល្បឿន លឿន ដែលអាច តភ្ជាប់ទៅកាន់តំបន់ ព្រំដែន អន្តរជាតិនៅឡើយ។ រាជរដ្ឋាភិបាលបាន បើក ការដ្ឋានសាងសង់ប្រមាណមួយឆ្នាំមកហើយ ។

២.គម្រោងអាកាស យានដ្ឋាន អន្តរជាតិតេជោ ៖ សំណង់ដ៏ធំនេះ ក៏ចាត់ទុកជា គម្រោងប្រវត្តិសាស្ត្រដែរ ដោយសារតែកម្ពុជាមិនទាន់ មាន អាកាស យានដ្ឋានដែល មាន ស្តង់ដារធំបែបនេះ និងអាចឱ្យយន្តហោះខ្នាតធំៗ ចុះចតបាន ។ អាកាស យានដ្ឋាននេះ គ្រោងចំណាយ ទឹកប្រាក់ប្រមាណពីរពាន់លានដុល្លារដែរ។ បច្ចុប្បន្នក្រុមហ៊ុនសា ងសង់បានចំណាយ ប្រមាណជាង ១ ១០០ លានដុល្លារ រួចទៅហើយ។ តាមផែនការ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោដំណាក់កាលទី១ នឹងត្រូវ ដាក់ដំណើរការ នៅ ពាក់ កណ្ដាលឆ្នាំ ២០២៥ខាងមុខ ។

៣. គម្រោងព្រែកជីកហ្វូណនតេជោ ៖ គម្រោងព្រែកជីកហ្វូណនតេជោគ្រោងធ្វើឡើងនៅថ្ងៃទី៥ ខែសីហា ខាងមុខ ក្រោមអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ គម្រោងមួយនេះ ចាត់ទុកជាគម្រោ ងប្រវត្តិសាស្ត្រខាងផ្លូវទឹក។ ជាគម្រោង ផ្លូវទឹក ថ្មីរបស់កម្ពុជា តភ្ជាប់ពីទឹកសាបទៅកាន់សមុទ្ររបស់ កម្ពុជា ។ នៅពេលគម្រោងនេះសាងសង់រួចរាល់កម្ពុជារំពឹង នឹងមានឯករាជ្យភាពខាងផ្លូវ ទឹក ដោយរាល់ទំនិញ នាំចេញ-នាំចូល លែង ពឹងលើផ្លូវទឹកប្រទេសជិតខាង (វៀតណាម) ដូចមុនទៀតហើយ ។ មិនតែប៉ុណ្ណោះ វាក៏ជាមធ្យោបាយធ្វើដំណើរតាមផ្លូវទឹកដែលអាចស្រូវទាបទាញទេសចរអន្តរជា តិ បានមួយកម្រិតទៀត។ គម្រោងនេះ គ្រោងនឹងចំណាយថវិកា ប្រមាណ ១ ៧០០ លានដុល្លារ សម្រាប់ដំណើរការ សាងសង់។

តាមរយៈ គម្រោង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗទាំងបី អាច ជួយឱ្យកម្ពុជា ក្លាយជាប្រទេស កាន់តែទាក់ទាញលើការ វិនិយោគ និងវិស័យទេសចរណ៍ ។ ជាពិសេសជួយសម្រួលដល់វិស័យឡូជីស្ទីកនៅកម្ពុជា៕

ដោយ ៖ សិលា


ចែករំលែក៖