ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរលេងកម្សាន្ត ជាពិសេសទោចក្រយានយន្ត កង់បី ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
លោកឧត្តមសេនីយ៍ឯក ស រដ្ឋា បានថ្លែងបន្តថា សូមបងប្អូនត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវសំរាប់ទោចក្រយានយន្ត ក៏ដូចជាបងប្អូនដែលបើកបរម៉ូតូកង់បី ត្រូវយកចិត្តទុកដាក់ ពេលធ្វើការបត់ឆ្វេងបត់ស្តាំ សូមឱ្យមានការធ្វើសញ្ញា និងមើលមុខមើលក្រោយឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងធ្វើការផ្លាស់ប្តូរទិស សំរាប់យានយន្តត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បើកបរដោយគោរពស្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ ជាពិសេសត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់មុនការបញ្ជារផ្លាស់ទិស ត្រូវងាកឆ្វេងស្តាំឱ្យត្រឹមត្រូវ ជៀសវាងការបង្កគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ ជាយថាហេតុ ។
លោកស្នងការនគរបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកលេងកំសាន្តតាមបណ្តោយឆ្នេរ ឬតាមបណ្តាកោះនានា ត្រូវស្តាប់តាមការណែនាំ និងអំពាវនាវពីអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធអំពីអាកាសធាតុតាមតំបន់ដែលពួកគាត់មកទេសចរណ៍ ។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក ស្នងការ ក៏បានអំពាវនាវបន្ថែមថា ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានករណីចាំបាច់នឹងហេតុការណ៍ណាមួយ សូមទាក់ទងមកជាបន្ទាន់នូវHotline ស្នងការដ្ឋានដូចខាងក្រោម ៖
អាចទំនាក់នំនងមកកាន់លេខ
* 0977780008 ( ភាសារខ្មែរ )
* 011526677 ( English )
* 011506677( 中文 )
* 011516677 ( 中文 )
* 011822009 ( អគ្គិភ័យ )
* 0977780093 ( អធិការក្រុង )៕
ដោយ៖ តារា