ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី​៖​ សូមជម្រាបជូនដល់បងប្អូន អ៊ំពូមីង តាយាយទាំងអស់មេត្តាជ្រាបអំពីគណនីតិកតុក (Tik Tok) ផ្លូវការផ្ទាល់ខ្លួនរបស់សម្ដេច ដែលមានឈ្មោះថា Manet Hun

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹក​ថ្ងៃ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០២៤​ បាន​ថ្លែង​សូមជម្រាបជូនដល់បងប្អូន អ៊ំពូមីង តាយាយទាំងអស់មេត្តាជ្រាបអំពីគណនីតិកតុក (Tik Tok) ផ្លូវការផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលមានឈ្មោះថា Manet Hun ដែលប្រើប្រាស់សម្រាប់ទំនាក់ទំនងបន្ថែមជាមួយបងប្អូនទាំងអស់ក្នុងបណ្តាញសង្គមកំពុងមានប្រជាប្រិយភាពនេះ។

ជាមួយគ្នានេះ ខ្ញុំក៏មានរួចហើយអំពីគណនីតិកតុកការងារផ្លូវការ ដែលមានឈ្មោះថា Samdech Thipadei HUN MANET ដែលកំពុងដំណើរការស្របជាមួយនឹងបណ្តាបណ្តាញសង្គមការងារផ្លូវការផ្សេងៗផងដែរ ដូចជា៖ Facebook, Instagram, X, YouTube និង Telegram Channel ដោយមានឈ្មោះតែមួយដូចគ្នា ដើម្បីផ្សព្វផ្សាយអំពីបេសកកម្មការងារ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងសមិទ្ធផលរបស់ជាតិ និងប្រជាជន។

សម្រាប់គណនីតិកតុកទាំងពីរ គឺសុទ្ធតែមានសញ្ញាធិក ពណ៌ខៀវ សូមបងប្អូន អ៊ំពូមីង ជួយចូលតាមដានផងតាមរយៈតំណភ្ជាប់ខាងក្រោម៖

 1 Manet Hun: https://www.tiktok.com/@manethuncambodia

 2 Samdech Thipadei HUN MANET: https://www.tiktok.com/@dr.hunmanetofcambodia ៕

ដោយ​៖ តារា​


ចែករំលែក៖