ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ អាជ្ញាធរបិទផ្លូវជាតិលេខ១០ ជាបណ្ដោះអាសន្នបន្ទាប់បាក់ស្រុតខ្លាំង ដោយគ្រោះធម្មជាតិ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ បន្ទាប់គ្រោះធម្មជាតិ(ភ្លៀង)ធ្លាក់ខ្លាំងជួរភ្នំក្រវាញនាប៉ុន្មានថ្ងៃកន្លងមកនេះ ធ្វើឲ្យផ្លូវជាតិលេខ១០រងការខូចខាតបាក់ស្រុតយ៉ាងដំណំ ធ្វើឲ្យអាជ្ញាធរសម្រេចផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ន នេះបើតាមការបញ្ជាក់ពីលោក អភិបាលនៃអភិបាលស្រុកវាលវែង នាព្រឹកថ្ងៃសុក្រ ៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នេះ ។

លោក អភិបាលស្រុកវាលវែងបញ្ជាក់ទៀតថា ផ្លូវជាតិលេខ១០ដែលរងការបាក់ស្រុតឈានដល់ ផ្អាកការធ្វើចរាចរណ៍ជាបណ្ដោះអាសន្នខាងលើ ត្រង់ចន្លោះព្រំប្រទល់ឃុំប្រម៉ោយ និងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

លោក បញ្ជាក់បន្ថែមទៀតថា កាលពីល្ងាចម្សិលមិញ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយមន្រ្តីជំនាញពាក់ព័ន្ធ ដើម្បីចុះពិនិត្យផ្ទាល់នៅចំណុចកើតហេតុ ទើបយើងសម្រេចជូនដំណឹងដល់ប្រជាពលរដ្ឋ ក៏ដូចអ្នកធ្វើដំណើរឆ្លងកាត់ ផ្អាកការធ្វើចរាចរណ៍ជាបណ្ដោះអាសន្នមួយរយៈសិន រង់ចាំការសម្រួលឲ្យបានល្អប្រសើរឡើងវិញ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖