ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមដាក់កម្រងផ្កា នៅស្ថានទូតវៀតណាមប្រចាំកម្ពុជា ដេីម្បីគោរពវិញ្ញាណក្ខន្ធសព លោក Nguyen Phu Trong អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ដែលបានទទួលមរណភាពដោយជរាពាធ ក្នុងជន្មាយុ ៨០ឆ្នាំ កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។
ជាមួយគ្នានេះ សម្ដេចធិបតី សូមចូលរួមរំលែកទុក្ខដោយក្តីក្រៀមក្រំបំផុតជាមួយរដ្ឋ និងប្រជាជនវៀតណាម ជាពិសេសជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក Nguyen Phu Trong សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ តារា