ព័ត៌មានទាន់ហេតុការណ៍៖

វាយគេម្តងទៅបាត់ ពេលមកវិញយកកន្ត្រៃចាក់យុវជនម្នាក់ផ្សេងទៀតបណ្តាលឱ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់អង្គុយផឹកស្រាបៀរ  ពេលឃើញគេដើរមកស្ទុះទៅវាយយុវជនម្នាក់តែត្រូវប្រជាពលរដ្ឋជួយឃាត់បំបែក ទៅបាត់ លុះមួយសន្ទុះក្រោយមកបានយកកន្ត្រៃទៅចាក់យុវជនម្នាក់ផ្សេងទៀតត្រូវដៃបណ្តាលឱ្យរងរបួសធ្ងន់ត្រូវបានប្រជាពលរដ្ឋដឹកទៅព្យាបាលរបួសនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៩និង៣០នាទីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នៅច្រកឌឿងហែមកែងផ្លូវលេខ១០៩ សង្កាត់មនោរម្យ ខណ្ឌ៧មករា ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ អ៊ូ សុនបញ្ញា ហៅពីន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរធ្វើការនៅក្រុមហ៊ុនស្រាបៀរកម្ពុជា ស្នាក់នៅផ្ទះ១០០E1Z ផ្លូវលេខ១២៨ ភូមិ៣ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ សមត្ថកិច្ចឃាត់ខ្លួនបានធ្វើ

តេស្តស្វែងរកសារធាតុ

ញៀនបញ្ជាក់ជាលទ្ធផលឃើញ ថា(វិជ្ជមាន)មានសារធាតុញៀន។

ចំណែកជនរងគ្រោះឈ្មោះ  ជ័យ សិទ្ធី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកណាហ្គារវើល ស្នាក់នៅផ្ទះលេខ៦៥E1 ផ្លូវ១៦៦ ភូមិ១ សង្កាត់អូរឫស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនពេលកើតហេតុ មានជនរងគ្រោះម្នាក់បានដើរតាមច្រកឌឿងហែម (ភោជនីយដ្ឋានថ្មដា) ហើយជនបង្កហេតុកំពុងអង្គុយផឹកសុីបានស្ទុះមកវាយជនរងគ្រោះម្នាក់រងរបួសស្រាល ហើយត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះជួយឃាត់ឱ្យទៅផ្ទះរៀងៗខ្លួន។ លុះមួយសន្ទុះក្រោយមកជនបង្កបានដើរមកកន្លែងកើតហេតុម្តងទៀតដោយនៅក្នុងដៃមានកាន់កន្ត្រៃមកចាក់ជនរងគ្រោះម្នាក់ផ្សេងទៀតបណ្តាលឱ្យត្រូវចំដៃរងរបួសធ្ងន់ត្រូវបានប្រជាពលរដ្ឋដឹកទៅព្យាបាលនៅមន្ទីរពេទ្យសម្តេចឪ ។ ចំណែកជនបង្កត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច។

វត្ថុតាចាប់យកពីជនសង្ស័យមានកន្ត្រៃចំនួន១ ដងពណ៌ខៀវ (ជាវត្ថុតាងរបស់ជនសង្ស័យ)។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលមនោរម្យបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖