ខេត្តស្វាយរៀង ៖ សមត្ថកិច្ចកងរាជអាវុធហត្ថបញ្ជូន ជនសង្ស័យប្រុសស្រី៣នាក់ទៅតុលាការពាក់ពន្ធ័ករណីរក្សាទុកឬជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅក្រុងបាវិត។
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឱ្យដឹងនា រសៀលថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២៤ថា ដោយអនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់លោក ឧត្តមសេនីយ៍ត្រី សុខា រ៉ានាថ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅវេលាម៉ោង២២ និង៣៥នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តស្វាយរៀង ដឹកនាំដោយលោក វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងខេត្ត បានចុះបង្ក្រាបករណីរក្សាទុកឬជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខាងមុខផ្ទះសំណាក់សុភមង្គល ស្ថិតនៅភូមបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ប្រភពបន្តថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ព្រមទាំងវត្ថុតាងដកហូតរួមមាន៖
-ក្រាមពណ៌សថ្លា ចំនួន ០២កញ្ចប់ មានទម្ងន់៣២,០០ក្រាម(មេតំហ្វេតាមីន)
-ម្សៅម៉ត់ពណ៌ស ចំនួន ០៣កញ្ចប់មានទម្ងន់៥៤,៩០ក្រាម(អិចស្រ្តាស៊ី )
-ម្សៅកញ្ចប់ពណ៌ក្រហមសញ្ញារូបសត្វសេះ ចំនួន ១៥កញ្ចប់ មានទម្ងន់៥៤,៩០ក្រាម(អិចស្រ្តាស៊ី)
-អាវុធខ្លី ចំនួន ០១ដើម
-គ្រាប់អាវុធខ្លី ចំនួន ៥០គ្រាប់
-ទូរស័ព្ទដៃ ចំនួន ០៤ គ្រឿង
-លិខិតឆ្លងដែន ចំនួន ០១ ក្បាល
-ម៉ូតូ ចំនួន ០១គ្រឿង
-រថយន្ត ចំនួន ០១គ្រឿង
-អត្តសញ្ញាណប័ណ្ណវៀតណាមចំនួន0៤សន្លឹក
-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០១គ្រឿង
-សម្ភារៈវេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន ៕
ដោយ៖ សុថាន