ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះរឿង! តារា​សម្ដែង​ល្បី​ឈ្មោះ​ម្នាក់​ គឺលោក​ មាស​ វឌ្ឍនៈ​សម្បត្តិ​ ហៅ​ប៊ឺរី​ សង្ស័យ​មានជនទីបីចូលជ្រែកបេះដូងលោក​ ទើបមិត្តស្រីបង្ហោះរឿងរា​វ​ឈឺចាប់បំផុត​ ពេលមិត្តប្រុសនាង​មានអ្នកថ្មី

ចែករំលែក៖

ភ្នំពេញ​៖​ បច្ចុប្បន្ន​នេះ​កំពុង​ផ្ទុះ​រឿង​រ៉ាវ​ស្នេហា​ដ៏ឈឺចាប់មួយនៅលើបណ្ដាញ​សង្គម​TikTok​ ខណៈ​តារា​សម្ដែង​រូបស្រស់ម្នាក់​ គឺលោក​ មាស​ វឌ្ឍនៈ​សម្បត្តិ​ ហៅ​ប៊ឺរី​ ត្រូវ​បានមិត្តស្រីរបស់ខ្លួន​គឺកញ្ញា​ Ju Dii​ បានបង្ហោះ​វីដេអូ​ឃ្លីប​អំពី​រឿងរ៉ាវដ៏ឈឺចាប់ខ្លាំងបំផុត​ នៅពេលដែលដឹងថា​ មិត្តប្រុសនាង​(ប៊ឺរី​)​ លួច​បង្កើតភ្លើងស្នេហ៍ជាមួយអ្នកថ្មី​ ដែលមិត្តស្រីថ្មីនោះ​ គឺជាអ្នកមានលុយ​ និង​ទ្រព្យសម្បត្តិ​ជាច្រើនទៀត​។

ជាក់ស្ដែង​បើយោងតាម​ប្រភពព័ត៌មាន​ពី​បណ្ដាញ​សង្គម​ TikTok​ របស់នារីម្នាក់​ ឈ្មោះ​ Ju Dii​ ដែលគេស្គាល់ថា​ជាមិត្តស្រី​របស់លោក​ មាស​ វឌ្ឍនៈ​សម្បត្តិ​ ហៅ​ប៊ឺរី​ ដែលជា​តារា​សម្ដែង​រូបស្រស់​សង្ហារ​ បានបង្ហោះវីដេអូ​ឃ្លីប​នៅលើបណ្ដាញ​សង្គម​ TikTok​ ដោយបង្ហាញពីភាព​ឈឺខ្លោចផ្សា​យ៉ាងខ្លាំងបំផុត នៅពេលដែលមានអ្នកទី៣​ ចូលមក​ជ្រៀតជ្រែក​ក្នុង​បេះដូង​របស់ពួកគេទាំងពីរកំពុង​ស្រឡាញ់​គ្នាសុខៗ។ 

យោងតាម​ការ​សរសេរ​សារឆ្លើយឆ្លងគ្នារវាង​កញ្ញា​ Ju Dii​ និង​លោក​ ប៊ីរី​ បានឱ្យដឹងថា​៖​ Ju Dii បងនិយាយពាក្យនិងដេីម្បីឱ្យខ្ញុំ​ស្ងប់​ចិត្ត​ តែចំពោះខ្ញុំពេលនេះ​ អារម្មណ៍​ដូចខ្មោចងាប់​៧ថ្ងៃ​ មិនព្រម​ទៅ​ចាប់ជាតិ​ ស្ទើស្លាប់​ បងយាយចេះតែបានហើយ​ តែខ្ញុំ​នេះស្ទើឆ្កួតចិត្ត​ ធ្វើអីក៏លែងកើតដែរ​ 1ឆ្នាំមកនេះ មានតែយើងពីអ្នកទេដែរ យល់ពីគ្នាច្បាស់ ដឹងពីគ្នាគ្រប់រឿង តែដោយសារតែការងា នឹង លុយចុងក្រោយបងថា៖​ បងគ្មានជម្រើសទេ ..:)។ 

ដោយឡែក​តាមរយៈ​សារឆ្លេីយឆ្លងគ្នារបស់​ តារា​សម្តែង​ ប៊ឺរី​ បានសរសេរ​តបទៅមិត្តស្រីខ្លួន(Ju Dii)ថា៖​ អូន​កុំចឹងមើល អូនស្តាប់បងម្តងទៀត បងលូវមិនប្រាកដថាទាក់ទងគ្នាជាមួយគាត់ទេ លូវនៅជាBAរបស់គាត់ធ្វើការអោយគាត់ ក៏មិនមានអីលើសលួសជាមួយគាត់ដែរ ចឹងបងនៅដើម្បីធ្វើការរកលុយសិន រឿងផ្សេង គិតពេលក្រោយ សូម្បីមកថៃនេះក៏គេងផ្សេងៗគ្នាទាំងអស់ គ្មានពាក់ពន្ធ័អីទេ ចឹងអូនកុំគិតច្រើន​ បងបាន​និយាយ​ហើយ​ បងសុំពេលធ្វើការដើម្បីរកលុយសិន​ មួយរយៈ​នេះបង​រវល់​ច្រើន​។ 

គួរជម្រាបជូនថា​ ជុំវិញបញ្ហានេះដែរ​ អង្គភាព​យេីង​ក៏មិនដឹងថា​ រឿងរ៉ាវ​ស្នេហា​របស់​អ្នក​ទាំងពីរនេះ​ បាន​រកាំរកូស​នឹង​គ្នា​ដោយសារ​រឿង​អ្វី​នោះទេ​ ប៉ុន្តែ​ប្រសិន​បើ​អ្នកទាំងពីរ​ចង់មានអ្វី​បកស្រាយ​បំភ្លឺ​ អង្គភាព​យេីង​ខ្ញុំ​រង់ចាំ​ជា​និច្ច​៕

ដោយ​៖ តារា​


ចែករំលែក៖