ខេត្តបន្ទាយមានជ័យ៖ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាល ចុះស្រាវជ្រាវ និងបានឃាត់ខ្លួនក្មេងទំនើង៦នាក់ យកមកសួរនាំក្រោយពីពួកគេ បានធ្វើសកម្មភាព វាយកាប់ចាក់គ្នាតាមដងផ្លូវទីសាធារណៈ។
ក្នុងប្រតិបត្តិការចុះបង្ក្រាបខាងលេីនេះ អនុវត្តតាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។
ក្មេងទំនើងនោះមានឈ្មោះ ដូចខាងក្រោម ៖
១.ឈ្មោះ ហួត ចាន់ណារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សាតកណ្តាល (អ្នករក្សាដាវទុកសម្រាប់ប្រហារ) លទ្ធផលស្វែងរកសារធាតុញៀនអវិជ្ជមាន ។
២.ឈ្មោះ ស៊ិន ប៊ុនថេត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិសែសិន សង្កាត់អូរអំបិល (ជាបក្ខពួក) លទ្ធផលស្វែងរកសារធាតុញៀនអវិជ្ជមាន។
៣.ឈ្មោះ ជា សារិន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា(បក្ខពួក) លទ្ធផលស្វែងរកសាធាតុញៀនអវិជ្ជមាន ជាអ្នកកាប់ម៉ូតូរបស់ជនរងគ្រោះនៅមុខមុី ហិនកាលពីយប់ថ្ងៃទី២៥/០៧/២០២៤ បណ្តាលអោយខួចខាតម៉ូតូចំនួនមួយគ្រឿងនឹងធ្លាប់ធ្វើសម្មភាពកាប់ចំនួន៣ដងមកនៅដីថ្មី។
៤.ឈ្មោះ សល់ សាន់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល លទ្ធផលធ្វើតេស្តស្វែងរកសារធាតុញៀនវិជ្ជមាន(+) (បក្ខពួក) ។
៥.ឈ្មោះ ដុះ ដាវីត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិផ្សារកណ្តាល ក្រុងប៉ោយប៉ែត លទ្ធផលស្វែងរកសារធាតុញៀនវិជ្ជមាន (+) (បក្ខពួក)។
៦.ឈ្មោះ យ៉ាត់ ឆៃយ៉េន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសុខសាន សង្កាត់និមិត្ត (បក្ខពួក) លទ្ធផលស្វែងរកសារធាតុញៀនអវិជ្ជមាន ។
យោងការសួរនាំរបស់នគរបាល ពួកខ្លួនបាននាំគ្នាដើរលេងនៅម្ដុំចុងស្រល់មានគ្នាបួននាក់ ម៉ូតូពីរគ្រឿង លុះប្រហែលម៉ោង០០ និង៥នាទីពួកខ្លួនបាននាំគ្នាត្រឡប់មកផ្ទះនៅភូមិផ្សារកណ្ដាលវិញ ពេលនោះខ្លួនជិះម៉ូតូមួយគ្រឿងមានគ្នាបីនាក់ រូបខ្លួនអង្គុយកណ្ដាលហើយកាន់កាំបិតខ្វែវមួយដើម និងគ្នារបស់ខ្លួនម្នាក់ទៀតដែលមិនស្គាល់ឈ្មោះកាន់កាំបិតខ្វែវមួយដើមដែរ លុះពេលដែលពួកខ្លួនជិះម៉ូតូដល់ចំណុចស្តង់តែងួនភូមិគីឡូលេខ៤ បានជួបនឹងជនរងគ្រោះមានគ្នាបួននាក់ស្រីជិះម៉ូតូ ២ គ្រឿងនៅពីរខាងមុខស្រាប់តែគ្នាខ្ញុំអ្នកអង្គុយពីក្រោយបានស្រែកថាកាប់វាទៅពេលនោះពួកក្រុមជនរងគ្រោះបានឃើញពួកខ្ញុំមានកាំបិតក៏នាំគ្នាជិះម៉ូតូរត់ទៅពេលភ្លាមនោះពួកខ្ញុំក៏បានដេញតាមពីក្រោយ រហូតដល់ចំណុចកើតហេតុមុខមីហឹរពួកខ្ញុំបានដេញទាន់បានកាប់ទៅលើម៉ូតូជនរងគ្រោះប្រហែល៥កាំបិតនិងពួកគ្នាខ្ញុំក៏បានកាប់ដែរតែមិនដឹងថាកាប់បានប៉ុន្មានកាំបិតនោះទេ រីឯជនរងគ្រោះក៏បានរត់គេចខ្លួនបាត់ទៅ។ បញ្ចាក់ ៖ ឈ្មោះ ជា សារិន ពីមុនខ្ញុំធ្លាប់កាប់គេ៣ករណីនៅចំណុចដីថ្មី។
បច្ចុប្បន្នក្មេងទំនើងទាំង ៦នាក់ ត្រូវដែលបានបញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីសួរនាំកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ តារា