ព័ត៌មានទាន់ហេតុការណ៍៖

West Ham ពិភាក្សាដើម្បីចុះហត្ថលេខាយកខ្សែប្រយុទ្ធ Fullkrug ពី Dortmund

ចែករំលែក៖

ក្លិបញញួរធំ West Ham បានពិភាក្សាជាមួយក្លិប Borussia Dortmund ដើម្បីចុះហត្ថលេខាយកខ្សែប្រយុទ្ធអាល្លឺម៉ង់ Niclas Fullkrug ។

កីឡាករវ័យ៣១ឆ្នាំរូបនេះបានស៊ុតបាល់បញ្ចូលទីពីរដងក្នុងព្រឹត្តិការណ៍ Euro 2024 អំឡុងពេលក្រុមម្ចាស់ផ្ទះឈានដល់វគ្គ១/៤ផ្តាច់ព្រ័ត្រ ហើយស្ថិតក្នុងចំណោមជម្រើសដែលត្រូវបានកំណត់គោលដៅដោយគ្រូបង្វឹករបស់ក្រុមញញួរធំលោក Julen Lopetegui ។

West Ham ចង់បន្ថែមតំបន់ប្រយុទ្ធបន្ថែមទៀតក្នុងការប្រជែងកីឡាកររកគ្រាប់បាល់របស់ពួកគេ ហើយកំពុងស្ថិតក្នុងការចរចាសម្រាប់កីឡាករជាច្រើន រួមទាំងខ្សែប្រយុទ្ធ Jhon Duran របស់ Aston Villa របស់កូឡុំប៊ី។

Fullkrug ស៊ុតបញ្ចូលទីបាន១៦គ្រាប់ក្នុងការបង្ហាញខ្លួន៤៦ដងសម្រាប់ Dortmund កាលពីរដូវកាលមុន បន្ទាប់ពីផ្ទេរពី Werder Bremen ក្នុងកិច្ចព្រមព្រៀង១២.៦លានផោន និងបានជួយក្លិបឈានដល់វគ្គផ្តាច់ព្រ័ត្រ Champions League ដែលពួកគេចាញ់ Real Madrid ។

ក្រុមញញួរធំ Wes Ham ក៏ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែការពារ Aaron Wan-Bissaka ពី Manchester United ផងដែរ។

ក្រុមក៏បានចុះហត្ថលេខាយកប្រធានក្រុម Wolves Max Kilman ក្នុងតម្លៃ៤០លានផោនកាលពីខែមុន ហើយអ្នកចាំទី Wes Foderingham និងខ្សែបម្រើស្លាបប្រេស៊ីល Luis Guilherme ក៏បានចូលរួមជាមួយក្លិបនៅរដូវក្តៅនេះផងដែរ ៕

ដោយ៖ ភារៈ (រូបភាព ៖ BBC Sport)


ចែករំលែក៖