ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តប៉ៃលិននិងមន្ត្រីរាជការ កងកម្លាំងទំាងបីប្រភេទ. ប្រជាពលរដ្ឋជាងបីពាន់នាក់ ប្រារព្ធពិធីទូងស្គរ និងស្រែកជ័យឃោស អបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

ចែករំលែក៖

ខេត្តប៉ៃលិន៖ ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលប៉ៃលិន ព្រមទាំងមន្ត្រីរាជការ កងកម្លាំង .ប្រជាពលរដ្ឋជាងបីពាន់នាក់ប្រារព្ធពិធីទូងស្គរ និងស្រែកជ័យឃោស អបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅបរិវេណវិមានឯករាជ្យខេត្តប៉ៃលិននាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។

គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យ វែងឆ្ងាយ របស់ សម្តេច អគ្គ មហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុម ឧត្តមប្រឹក្សាផ្ទា ល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានបន្តស្នាដៃ និងកំពុង អនុវត្ត ជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណនតេជោ ដែលតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូល តាមព្រែកតាហ៊ឹង នៃទន្លេបាសាក់ ក្នុងស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយ ឆ្លង កាត់ ខេត្ត ចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមាន ប្រវែង ប្រមាណ ១៨០គីឡូម៉ែត្រ ដើម្បីបន្សល់ទុកជា កេរមរតក ប្រវត្តិសាស្ត្រ សម្រាប់ កូនចៅ ជំនាន់ ក្រោយ រាប់ ពាន់ ឆ្នាំ តទៅមុខ។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ បានប្រារព្ធ ពិធី បើក ការដ្ឋាន សាង សង់ ស្ថិត នៅភូ មិ ព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៤ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជានាពេលនេះ នឹងផ្តល់ផលប្រយោជន៍ដ៏ធំធេងដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ដូចជា ពង្រីកការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ចំណេញចម្ងាយផ្លូវ ពេលវេលា និង ថ្លៃ ដឹក ជញ្ជូនប្រកបដោយភាពប្រកួតប្រជែង ត្រង់ទៅសមុទ្រ ព្រមទាំងបង្កើន វិសាលភាព នៃ ប្រព័ន្ធ ស្រោច ស្រព និងរំដោះទឹកជំនន់ ជួយពង្រីកនិងបង្កើនផលិតភាព នៃការដាំដុះនៅតំបន់ភាគនិរតី ដែលជាការរួមចំណែកដ៏សំខាន់សំរាប់បម្រើឱ្យសេដ្ឋកិច្ចជាតិ និងជីវភាព រស់ នៅ របស់ ប្រជាជនកម្ពុជានាពេលអនាគត៕
“ដោយ÷ស សារ៉េត


ចែករំលែក៖