ព័ត៌មានទាន់ហេតុការណ៍៖

មកដឹកពីការចាប់ផ្តើមរបស់លីកកំពូលៗនៅអឺរ៉ុបសម្រាប់រដូវកាល២០២៤-២០២៥

ចែករំលែក៖

ការវិលមកវិញនៃការប្រកួតបាល់ទាត់របស់ក្លិបនៅលីកកំពូលៗនៅតំបន់អឺរ៉ុបគឺជិតចាប់ផ្តើមហើយសម្រាប់រដូវកាល២០២៤-២០២៥។ 

១. ក្របខ័ណ្ឌ Premier League ជាលីកកំពូលអង់គ្លេស នៅពេលដែល Manchester United ទទួលភ្ញៀវ Fulham នឹងចាប់ផ្តើមនៅថ្ងៃសុក្រ ទី១៦ ខែសីហា។ ដោយសារកីឡាករបានសម្រាករយៈពេលខ្លីចាប់តាំងពីការប្រកួតអន្តរជាតិនៅរដូវក្តៅ តើនៅពេលណាដែលនៅសេសសល់នៃលីកធំៗនៅអឺរ៉ុបចាប់ផ្តើមដំណើរការ? សូមក្រឡេកមើលកាលបរិច្ឆេទសំខាន់ៗពីលីកធំៗផ្សេងទៀតនៅអឺរ៉ុប ដែលការប្រកួតមានអ្នកទស្សនាច្រើនជាងគេនៅជុំវិញពិភពលោក។

២. ក្របខ័ណ្ឌកំពូលអ៊ីតាលី Serie A ចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី១៧ ខែសីហា។ កាលបរិច្ឆេទសំខាន់ៗ៖ Inter Milan និង AC Milan ប៉ះគ្នាថ្ងៃទី២២ ខែកញ្ញា, Roma ប៉ះ Lazio ថ្ងៃទី៥ ខែមករា, AC Milan ប៉ះ Inter Milan ថ្ងៃទី២ ខែកុម្ភៈ; Lazio ប៉ះ Roma ថ្ងៃទី១៣ ខែមេសា។

ការចុះហត្ថលេខាសំខាន់ៗ៖ Douglas Luiz (Aston Villa ទៅ Juventus, តម្លៃ៤២.៤លានផោន), Alvaro Morata (Atletico Madrid ទៅ AC Milan, តម្លៃ១១លានផោន), Che Adams (Southampton ទៅ Torino, ឥតគិតថ្លៃ), Mehdi Taremi (ពី Porto ទៅ Inter Milan ឥតគិតថ្លៃ)។

ក្រុមមានកៅអី Champions League៖ Atalanta, Bologna, Inter Milan, Juventus, AC Milan

ក្រុមមានកៅអី Europa League: Roma

ក្រុមមានកៅអី Europa Conference League: Fiorentina។

៣. ក្របខ័ណ្ឌកំពូលអេស្ប៉ាញ La Liga ចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា។ កាលបរិច្ឆេទសំខាន់ៗ៖ Atletico Madrid ប៉ះ Real Madrid ថ្ងៃទី២៩ ខែកញ្ញា, Real Madrid ប៉ះ Barcelona ថ្ងៃទី២៧ តុលា, Barcelona ប៉ះ Atletico Madrid ថ្ងៃទី២២ ខែធ្នូ, Real Madrid ប៉ះ Atletico Madrid ថ្ងៃទី៩ ខែកុម្ភៈ, Atletico Madrid ប៉ះ Barcelona ថ្ងៃទី១៦ ខែមីនា និង Barcelona ប៉ះ Real Madrid ថ្ងៃទី១១ ឧសភា។

ការចុះហត្ថលេខាសំខាន់ៗ៖ Kylian Mbappe (Paris St-Germain ទៅ Real Madrid ដោយឥតគិតថ្លៃ), Endrick (Palmeiras ទៅ Real Madrid, តម្លៃ៣៨.៨លានផោន), Alvaro Djalo (Braga ទៅ Athletic Bilbao, តម្លៃ១២.៩លានផោន)។

ក្រុមមានកៅអី Champions League៖ Real Madrid, Barcelona, Girona, Atletico Madrid

ក្រុមមានកៅអី Europa League៖ Athletic Bilbao, Real Sociedad

ក្រុមមានកៅអី Europa Conference League: Real Betis។

៤. ក្របខ័ណ្ឌកំពូលអាល្លឺម៉ង់ Bundesliga ចាប់ផ្តើមនៅថ្ងៃសុក្រ ទី២៣ ខែសីហា។ កាលបរិច្ឆេទសំខាន់ៗ៖ Bayern Munich ប៉ះ Bayer Leverkusen ថ្ងៃទី២៨ ខែកញ្ញា, Borussia Dortmund ប៉ះ Bayern Munich ថ្ងៃទី៣០ ខែវិច្ឆិកា, Bayer Leverkuse ប៉ះ Bayern Munich ថ្ងៃទី១៥ ខែកុម្ភៈ, Bayern Munich ប៉ះ Borussia Dortmund ថ្ងៃទី១២ មេសា។

ការចុះហត្ថលេខាសំខាន់ៗ៖ Michael Olise (Crystal Palace ទៅ Bayern Munich, តម្លៃ៤៥លានផោន), Joao Palhinha (Fulham ទៅ Bayern Munich, តម្លៃ៤២.៣លានផោន), Serhou Guirassy (Stuttgart ទៅ Dortmund, តម្លៃ១៤.៧លានផោន); Alex Garcia (Giron ទៅ Leverkusen តម្លៃ១៥,១៦លានផោន)។

ក្រុមមានកៅអី Champions League៖ Bayer Leverkusen, Stuttgart, Bayern Munich, RB Leipzig, Borussia Dortmund

ក្រុមមានកៅអី Europa League: Eintracht Frankfurt, Hoffenheim

ក្រុមមានកៅអី Europa Conference League: Heidenheim។

៥. ក្របខ័ណ្ឌកំពូលហុល្លង់ Eredivisie ចាប់ផ្តើមនៅថ្ងៃសុក្រទី៩ ខែសីហា។ កាលបរិច្ឆេទសំខាន់ៗ៖ Feyenoord ប៉ះ Ajax ថ្ងៃទី១ ខែកញ្ញា, Ajax ប៉ះ PSV Eindhoven, ថ្ងៃទី២ ខែវិច្ឆិកា, PSV Eindhoven ប៉ះ Feyenoord ថ្ងៃទី២២ ខែធ្នូ, Ajax ប៉ះ Feyenoord ថ្ងៃទី២ ខែកុម្ភៈ, PSV Eindhoven ប៉ះ Ajax ថ្ងៃទី៣០ ខែមីនា, Feyenoord ប៉ះ PSV Eindhoven ថ្ងៃទី១១ ឧសភា។

ការចុះហត្ថលេខាសំខាន់ៗ៖ Sergino Dest (Barcelona ទៅ PSV Eindhoven, ឥតគិតថ្លៃ); Malik Tillman (Bayern Munich ទៅ PSV Eindhoven, តម្លៃ១០.១លានផោន), Bertrand Traore (Villarreal ទៅ Ajax ឥតគិតថ្លៃ)

ក្រុមមានកៅអី Champions League៖ PSV Eindhoven, Feyenoord, Twente

ក្រុមមានកៅអី Europa League: Ajax, AZ Alkmaar

ក្រុមមានកៅអី Europa Conference League: Go Ahead Eagles។

៦. ក្របខ័ណ្ឌកំពូលបារាំង Ligue 1 ចាប់ផ្តើមនៅថ្ងៃអាទិត្យ ទី១៨ ខែសីហា។ កាលបរិច្ឆេទសំខាន់ៗ៖ PSG ប៉ះ Lyon ថ្ងៃទី១៥ ខែធ្នូ, Monaco ប៉ះ PSG ថ្ងៃទី៥ មករា, PSG ប៉ះ Monaco ថ្ងៃទី៩ ខែកុម្ភៈ, Lyon ប៉ះ PSG ថ្ងៃទី ២៣ ខែកុម្ភៈ។

ការចុះហត្ថលេខាសំខាន់ៗ៖ Moussa Niakhate (Nottingham Forest ទៅ Lyon, តម្លៃ២៧លានផោន), Mason Greenwood (Manchester United ទៅ Marseille, តម្លៃ២៦.៧លានផោន), Georges Mikautadze (Metz ទៅ Lyon, តម្លៃ១៥.៦លានផោន), Said Benrahma (West Ham to Lyon, តម្លៃ១២.២លានផោន)។

ក្រុមមានកៅអី Champions League៖ Paris St-Germain, Monaco, Brest, Lille

ក្រុមមានកៅអី Europa League: Nice, Lyon

ក្រុមមានកៅអី Europa Conference League: Lens។

៧. ក្របខ័ណ្ឌកំពូលព័រទុយហ្គាល់ Primeira Liga ចាប់ផ្តើមនៅថ្ងៃសុក្រ ទី៩ ខែសីហា។ កាលបរិច្ឆេទសំខាន់ៗ៖ Sporting ប៉ះ Porto ថ្ងៃទី៣១ ខែសីហា, Benfica ប៉ះ Porto ថ្ងៃទី១០ ខែវិច្ឆិកា, Sporting ប៉ះ Benfica ថ្ងៃទី២៩ ខែធ្នូ, Porto ប៉ះ Sporting ថ្ងៃទី៩ ខែកុម្ភៈ, Porto ប៉ះ Benfica ថ្ងៃទី៦ខែមេសា; Benfica ប៉ះ Sporting ថ្ងៃទី១១ ឧសភា។

ការចុះហត្ថលេខាសំខាន់ៗ៖ Vangelis Pavlidis (AZ Alkmaar ទៅ Benfica, តម្លៃ១៥.២លានផោន), Francisco Conceicao (Ajax ទៅ Porto, តម្លៃ៨.៨លានផោន), Zeno Debast (Anderlecht to Sporting, តម្លៃ១៣.១លានផោន)។

ក្រុមមានកៅអីនៅ Champions League៖ Sporting, Benfica

ក្រុមមានកៅអីនៅ Europa League: Porto, Braga

ក្រុមមានកៅអីនៅ Europa Conference League: Vitoria Guimaraes៕

ដោយ៖ ភារៈ (រូបភាព ៖ BBC Sport)


ចែករំលែក៖