ខេត្តតាកែវ៖ អធិការនគរបាលស្រុកបាទីបានឱ្យដឹងនៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤នេះថា ៖កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកបាទី សហការ ជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាំងដូង និងសហការ ជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសូរភី បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ ៣នាក់ពាក់ព័ន្ធករណីប្រេីប្រាស់ដាវ កាំបិតកាប់ម៉ូតូភាគីម្ខាងឱ្យរងការខូចខាត។
ប្រភពដដែលបានបន្តថា កាលពីថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០២៤ វេលាម៉ោង ០០ និង ១១ នាទីរំលងអាធ្រាត មានករណីធ្វើឱ្យខាតដោយចេតនាមានស្ថានទម្ងន់ទោស(កាប់ម៉ូតូ)កើតឡើងនៅត្រង់ចំណុចការ៉ាស់សាំងមួយកន្លែង ស្ថិតក្នុងភូមិផ្សារគុម្ភឬស្សី ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យ ០១ក្រុមមានគ្នាចំនួនប្រហែល ១២នាក់ប្រើប្រាស់មធ្យោបាយម៉ូតូចំនួនប្រហែល ៦គ្រឿង៖
ទី១/ ឈ្មោះ ថា ប៊ុនសារ៉ាត់ ហៅរ៉ាត់ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្រាំងពង្រ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ (ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន)(ឃាត់ខ្លួន)។
ទី២/ ឈ្មោះ ឆេង ម៉េងឈៀង ហៅឈៀង ភេទប្រុស អាយុ ១៦ឆ្នាំ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសិរីមានជោគ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ(ឃាត់ខ្លួន)។
ទី៣/ ឈ្មោះ សៀក មេត្តា ហៅតា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន)(ឃាត់ខ្លួន)។
ទី៤/ ឈ្មោះ លោ ភារ័ត្ន ហៅបូរី ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្រាំងពង្រ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ (គេចខ្លួន)។
ទី៥/ ឈ្មោះ ឡុង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិនាល ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ(គេចខ្លួន)។
ទី៦/ ឈ្មោះ ភា ភេទប្រុស អាយុប្រហែល ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិផ្សារគុម្ភឬស្សី ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ(គេចខ្លួន)។
ទី៧/ ឈ្មោះ ស្កាយ ភេទប្រុស អាយុប្រហែល ១៥ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសិរីមានជោគ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ(គេចខ្លួន)។
ទី៨/ ឈ្មោះ រះ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រាំខ្នារ ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ(គេចខ្លួន) រីឯបក្ខពួកមួយចំនួនទៀតមិនស្គាល់ឈ្មោះ ក្រុមខាងលើប្រដាប់ដោយដាវសាំម៉ូរ៉ៃ កំបិតផ្គាក់ និងកំបិតបុ័ងតោ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះចំនួន ០២នាក់។
ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និង សម្របសម្រួលនីតិវិធី ពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០២ និង ០០ នាទីរំលងអាធ្រាតកម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកបាទី សហការ ជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាំងដូង និងសហការ ជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសូរភី បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ៖
ទី១/ ឈ្មោះ ថា ប៊ុនសារ៉ាត់ ហៅរ៉ាត់ ភេទប្រុស អាយុ ១៨ឆ្នាំ។
ទី២/ ឈ្មោះ ឆេង ម៉េងឈៀង ហៅឈៀង ភេទប្រុស អាយុ ១៦ឆ្នាំ ។
ទី៣/ ឈ្មោះ សៀក មេត្តា ហៅតា ភេទប្រុស អាយុ ២២ឆ្នាំ និងដកហូតវត្ថុតាងមធ្យោបាយជិះធ្វើសកម្មភាពម៉ូតូចំនួន ០២គ្រឿង។
ទី១/ ធុន SUZUKI NEX110 សេរីឆ្នាំ2024 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1KS-5449។
ទី២/ ម៉ូតូធុនហុងដាឌ្រីមសងC125 សេរីឆ្នាំ2014 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1CF-1570។
ទី៣/ ម៉ូតូធុនហុងដាឌ្រីមសងC125 សេរីឆ្នាំ2023 ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ1Y-5364 នៅត្រង់ចំណុចដីឡូតិ៍មួយកន្លែង ស្ថិតក្នុងភូមិព្រហែក ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ។
បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖សុខាសែនជ័យ