ព័ត៌មានទាន់ហេតុការណ៍៖

អ្នកគាំទ្រអាល់ហ្សេរីនាំគ្នាទៅទីលាន Roland Garros ដើម្បីគាំទ្រ Khelif ចំពេលមានជម្លោះយេនឌ័រ

ចែករំលែក៖

អ្នកគាំទ្រអាល់ហ្សេរីជាច្រើនបានសម្រុកចូលទៅក្នុងទីលាន Roland Garros ដើម្បីស្វែងរកការគាំទ្រកីឡាការិនី Imane Khelif ជាអ្នកប្រដាល់នៅចំពេលមានជម្លោះផ្នែកយេនឌ័រនៅឯការប្រកួតកីឡាអូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤នេះ ដែលបានរៀបចំសម្រាប់ការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់នាងកាលពីថ្ងៃអង្គារ។

អ្នកគាំទ្របាននិយាយថា “យើងនៅទីនេះដើម្បីគាំទ្រ Imane Khelif នាងសមនឹងទទួលបានការគាំទ្រពីប្រទេសទាំងមូល នាងបានឆ្លងកាត់ច្រើន”។ អ្នកគាំទ្ររាប់សិបនាក់បានពាក់មួកដែលមានពណ៌របស់ទង់ជាតិអាល់ហ្សេរី ដែលឃើញច្រើនជាងគេនៅទីលាន Roland Garros ក្នុងការប្រកួតផ្តាច់ព្រ័ត្រទម្ងន់៦០គីឡូក្រាមរបស់ស្ត្រី។

ហ្វូងមនុស្សមួយចំនួននៅខាងក្រៅទីលានបានស្រែកហ៊ោឡើង ជាមួយនឹងសម្លេងច្រៀង។ អ្នកគាំទ្រភាគច្រើនបានសម្តែងអារម្មណ៍ថា “វាចេញពីការគាំទ្រដោយសារពួកខ្ញុំស្រឡាញ់ជនជាតិអាល់ហ្សេរី និងមិនគាំទ្រទាក់ទងនឹងភាពចម្រូងចម្រាសនោះទេ”។ 

ពួកគេបន្តថា “ស្ត្រីដែលប្រកាន់ពូជសាសន៍ទទួលរងការរើសអើងក្នុងកីឡា ដូចជា Serena Williams និងមនុស្សជាច្រើនទៀត។ អត្តពលិកស្ត្រីដែលមានរាងកាយលូតលាស់ជាងស្ត្រីដទៃទៀត មិនមែនជារឿងចម្លែកនោះទេ។ ពួកគេនឹងឱ្យយើងជឿថា វាជាបញ្ហា ប៉ុន្តែវាជាការសម្តែងមិនមែនជាបញ្ហា” ៕

ដោយ៖ ភារៈ (រូបភាព ៖ BBC Sport)


ចែករំលែក៖