ភ្នំពេញ ៖ តោះស្វែងយល់ អំពី ការវះកាត់លៀនទ្រនាប់ឆ្អឹងកងចង្កេះ (លៀនឌីស) ដោយចោះ ( អង់ដូស្កូប ) UBE ( Unilateral Biportal Endoscopy) កំពុងតែអនុវត្តនៅក្នុងមន្ទីពេទ្យកាល់ម៉ែត!
នេះជាបច្ចេកទេសមួយដែលត្រូវបានអនុវត្ត និងទទួលស្គាល់ថាជាវិធីសាស្រ្តមួយដែលល្អ និងផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនចំពោះអ្នកជំងឺ ពោលគឺអ្នកជំងឺឆាប់វិវត្តន៍ទៅរកស្ថានភាពល្អប្រសើរយ៉ាងឆាប់រហ័ស។
ក) រោគសញ្ញាសំខាន់ៗនៃការគាបសរសៃឆ្អឹងកងចង្កេះមាន៖
– ឈឺជើងម្ខាង ឬទាំងសងខាង
– ដើរមិនបានឆ្ងាយ
– ស្ពឹកពាក់កណ្តាលខ្លួនចុះក្រោម
ខ) បច្ចេកទេសវះកាត់ដោយចោះនេះប្រើចំពោះជំងឺ៖
– លៀនទ្រនាប់ឆ្អឹងកងចង្កេះ (Hernie Discal Lombaire)
– ការរួមតូចនៃប្រហោងឆ្អឹងកងចង្កេះ (Canal Lombaire Etroit)
– ការរអិលនៃឆ្អឹងកង (Antérolisthésis)
– ការរួមតូចនៃគម្លាតឆ្អឹងកង (Pincement Discal)
គ) អត្ថប្រយោជន៍នៃការវះកាត់ដោយចោះ៖
– ស្នាមរបួសតូច
– រក្សាបាននូវទម្រង់ឆ្អឹងកងខ្នងយើងបានយ៉ាងល្អ
– បាត់បង់ឈាមតិចតួច
– អ្នកជំងឺឆាប់វិលទៅរកស្ថានភាពប្រក្រតីឆាប់រហ័ស
មន្ទីពេទ្យកាល់ម៉ែតបានបំពាក់បច្ចេកទេសថ្មីនេះ បម្រើជូនបងប្អូនប្រជាពលរដ្ឋយើងយ៉ាងទូលំទូលាយក្នុងការទទួលបានការព្យាបាលមួយដែលទំនើប និងមានប្រសិទ្ធភាពខ្ពស់។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕
ដោយ ៖ សិលា