ខេត្តកណ្ដាល៖ ជនត្រូវចោទម្នាក់ ត្រូវបាននគរបាលស្រុកស្អាងចាប់ខ្លួន ដោយអនុវត្តតាមដីកាសាលាដំបូងខេត្តកណ្ដាល ករណីលួច ។
ប្រតិបត្តិការនេះ ធ្វើឡើងថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៤ វេលាម៉ោង ១៧ និង ៥០ នាទីស្ថិតនៅ ភូមិ ព្រែកប៉ាន ឃុំត្រេីយស្លា ស្រុកស្អាង ខេត្តកណ្ដាល ។
លោកវរសេនីយ៍ត្រី ឡុង ភ័ក្ត្រា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលបានឲ្យដឹងថា ជនត្រូវចោទឈ្មោះ ធី គីមហួយ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដមានទីលំនៅបច្ចុប្បន្ន ភូមិ ថ្កុល ឃុំ ត្រេីយស្លា ស្រុកស្អាង ខេត្តកណ្ដាល ។មានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន(+)។ ជននេះ មានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ០២៩ ចខ/ឃ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៤ របស់លោក លី ម៉េង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល ចោទប្រកាន់ពីបទ អំពេីលួច កាលអំឡុង ខែ សីហា ឆ្នាំ ២០១៣ នៅចំណុចភូមិ ថ្កុល ឃុំ ត្រេីយស្លា ស្រុកស្អាង ខេត្តកណ្ដាល។
បច្ចុប្បន្នជនត្រូវចោទរូបនេះ ត្រូវបានកម្លាំងប៉ុស្តិ៍ត្រើយស្លា បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្តចាត់ការតាមនីតិវិធី៕

ដោយ៖ ស្អាង ជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច