ភ្នំពេញ ៖ អនុសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី៩ នារាជធានីភ្នំពេញ, ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានថ្លែងថា ៖ ដើម្បីចូលរួមដល់ការលើកកម្ពស់ និងការពង្រឹងវិស័យធម្មការ និងសាសនាឱ្យកាន់តែប្រសើរ, សម្តេចធិបតី ផ្តល់នូវទស្សនៈ និងអនុសាសន៍មួយចំនួន ដូច ខាងក្រោម៖
ទី១.ក្រសួងធម្មការ និងសាសនា ត្រូវបន្តរៀបចំវគ្គបណ្តុះបណ្តាលអំពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ សម្រាប់អាចារ្យ អាចារិនី ដើម្បីបំពេញតម្រូវការ របស់ប្រជាជននៅទូទាំងប្រទេសចំពោះវិស័យដ៏សំខាន់នេះ។
ទី២. សូម អាចារ្យ អាចារិនី បង្កើនសាមគ្គីភាពល្អជាមួយពុទ្ធបរិស័ទ ព្រះសង្ឃ និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ហើយប្រកាន់ខ្ជាប់នូវក្រមសីលធម៌របស់ខ្លួន, ជួយទប់- ស្កាត់សកម្មភាពការយកសាសនាធ្វើអាជីវកម្ម, បម្រើព្រះពុទ្ធសាសនាប្រជាជន គ្រប់មជ្ឈដ្ឋាន រក្សាឱ្យបាននូវប្រពៃណីវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរយើង និង ចូលរួមចំណែកអប់រំ សំដៅលុបបំបាត់ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀន អំពើហិង្សាក្នុងគ្រួសារ ការជួញដូរមនុស្សក្មេងទំនើងជាដើម។
៣. សម្តេចធិបតី លើកទឹកចិត្តដល់ អាចារ្យ អាចារិនី ដែលមានតួនាទីជាគណៈកម្ម- ការ អាចារ្យវត្ត សូមបង្កើនកិច្ចសហការល្អជាមួយព្រះសង្ឃ ហើយប្រកាន់ភ្ជាប់ ស្មារតីជានិច្ចថា អាចារ្យ អាចារិនី គឺជាសេនាធិការ ឬជាវេយ្យាវច្ចករ (អ្នកបម្រើ ព្រះសង្ឃ) ដូច្នេះមិនត្រូវសម្តែងសកម្មភាពណាមួយមិនថាដោយកាយក្តី វាចាក្តី ចិត្តក្តី ដែលមិនសមរម្យចំពោះព្រះសង្ឃ ដែលជាហេតុនាំឱ្យកើតមាននូវវិវាទធ្វើ ឱ្យប៉ះពាល់ដល់គុណតម្លៃ និងសេចក្តីថ្លៃថ្នូររបស់វត្ត ក៏ដូចជាកិត្យានុភាពនៃ ព្រះពុទ្ធសាសនាជាតិយើងឡើយ។
ទី៤. សូម អាចារ្យ អាចារិនី រក្សាឱ្យបាននូវគុណធម៌ខ្ពស់ ចៀសវាងការប្រព្រឹត្តខុស- ឆ្គងដោយប្រការណាមួយ ការប្រកាន់បក្សពួក និន្នាការនយោបាយ រើសអើង វណ្ណៈ ដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់អាចារ្យ អាចារិនី។
ទី៥. សូម ក្រសួងធម្មការ និងសាសនា ត្រូវធ្វើបច្ចុប្បន្នភាពលើ ឯកសារសម្រាប់ បង្រៀន ធ្វើយ៉ាងណាឱ្យការប្រតិបត្តិនៅក្នុងសាសនពិធី និងពិធីអាពាហ៍ពិពាហ៍ មានការឯកភាពគ្នា។ ទន្ទឹមនេះ ក្រសួងធម្មការ និងសាសនា ត្រូវសហការ ជាមួយគ្រប់ភាគីពាក់ព័ន្ធ ក្នុងការបណ្តុះបណ្តាល និងតម្រង់ទិសដល់តួអង្គប្រតិបត្តិករក្នុងការអនុវត្តនូវពិធីកម្មសាសនា និងពិធីផ្សេងៗ។
ទី៦. ក្រសួងធម្មការ និងសាសនា ត្រូវរៀបចំឡើងវិញឱ្យមានសមាគមអាចារ្យខ្មែរ ដើម្បីធ្វើយ៉ាងណាធានានិរន្តរភាព ក្នុងការកសាងបាននូវមូលធនអាចារ្យប្រកប ដោយសមត្ថភាព និងចំណេះដឹងខ្ពស់ ចូលរួមថែរក្សា ការពារព្រះពុទ្ធសាសនា ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិឱ្យបានគង់វង្សជានិច្ចនិរន្តរ៍។
ទី៧. សូម អាចារ្យ អាចារិនី បន្តប្រព្រឹត្តឱ្យបានត្រឹមត្រូវទៅតាមធម៌វិន័យសាសនា និង សីលធម៌សង្គម កសាងខ្លួនឱ្យក្លាយទៅជាបុគ្គលដែលទទួលបាននូវការគោរព ស្រឡាញ់ និងការជឿទុកចិត្តពីប្រជាជនមហាជននៅមូលដ្ឋាន។ ក្នុងនាមជា អាចារ្យ អាចារិនី ក្រៅពី មានតួនាទីដឹកនាំ រៀបចំពិធីកម្មផ្សេងៗ, សូមចូលរួម សកម្មភាពសង្គមនានា តាមរយៈការផ្តល់ការអប់រំប្រជាជន យុវជន កូនចៅរបស់ ប្រជាពលរដ្ឋ ឱ្យវៀរចាកអំពើអបាយមុខផ្សេងៗ, ដូចជា គ្រឿងញៀន សកម្មភាពក្មេងទំនើង ល្បែងស៊ីសង អំពើហិង្សា និងការជួញដូរមនុស្សជាដើម ដើម្បីរួមចំណែកដល់ការពង្រឹង ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព៕
ដោយ ៖ សិលា