ព័ត៌មានទាន់ហេតុការណ៍៖

មានជនខិលខូចគំនិតទុច្ចរិត បង្កើត Group Facebook ក្លែងក្លាយឈ្មោះ«សាកលវិទ្យាល័យភ្នំពេញ Royal University of Phnom Penh»

ចែករំលែក៖

 

ភ្នំពេញ ៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានអំពាវនាវ ដល់ មហាជន និស្សិត លោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំ និងមន្ត្រីរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញទាំងអស់ សូមឱ្យចេញពី Group Facebook ក្លែងក្លាយឈ្មោះ«សាកលវិទ្យាល័យភ្នំពេញ Royal University of Phnom Penh» ដែលត្រូវបានជនខិលខូចប្រឌិតបង្កើតឡើង ក្នុងន័យធ្វើឱ្យមហាជន និស្សិត លោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំ និងមន្ត្រីរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញមានការយល់ច្រឡំ ក្នុងគោលដៅទុច្ចរិត ផ្ទុយនឹងច្បាប់។

ហេតុដូច្នេះ សូមបងប្អូនមេត្តាចេញពីGroup Facebook ក្លែងក្លាយ មួយនេះជាបន្ទាន់ ដើម្បីចៀសវាងការធ្លាក់ខ្លួនចូលក្នុងការបោកបញ្ឆោតរបស់ក្រុមជនខិលខូចក្នុងការយកទៅប្រើប្រាស់សម្រាប់គោលបំណងទុច្ចរិតរបស់ពួកគេ។

អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធកំពុងស្រាវជ្រាវបន្ថែមដើម្បីឈានទៅវែកមុខក្រុមខិលខូចទាំងនេះ។

សូមរំលឹកថា ៖ បច្ចុប្បន្ន មានជនខិលខូចគំនិតទុច្ចរិត បង្កើតគ្រុប Facebook ,Telegram, បង្កើត facebook ក្លែងក្លាយ ច្រើន ។ ដូច្នេះមេត្តាបងប្អូន ផ្ទៀងផ្ទាត់ព័ត៌មាន មុននឹងជឿលើព័ត៌មានណាមួយ ៕

ដោយ ៖ សិលា


ចែករំលែក៖