ព័ត៌មានទាន់ហេតុការណ៍៖

ប្រាក់ចំណេញរបស់ក្រុមហ៊ុនដឹកជញ្ជូន Grab តិចជាងការរំពឹងទុកក្នុងត្រីមាសទី២

ចែករំលែក៖

Grab ដែលជាក្រុមហ៊ុនដឹកជញ្ជូន ធំជាងគេនៅអាស៊ីអាគ្នេយ៍បានរាយការណ៍ពីកំណើនប្រាក់ចំណូលរបស់ខ្លួន ថាបានតិចជាងការរំពឹងទុកសម្រាប់ត្រីមាសទីពីរ ដែលនាំឱ្យតម្លៃភាគហ៊ុនរបស់ខ្លួនធ្លាក់ចុះ។

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី នេះបានបង្ហាញថា ប្រាក់ចំណូលរបស់ពួកគេកើនឡើង 17% ស្មើ 664 លានដុល្លារអាមេរិក ពោលគឺទាបជាងការប៉ាន់ស្មានជាមធ្យមរបស់អ្នកវិភាគ 1.9% នេះបើយោងតាមទិន្នន័យពី London Stock Exchange Group ។

ការលក់ដែលបានមកទីសេវាកម្មដឹកជញ្ជូន ដែលជាអាជីវកម្មដ៏ធំបំផុតរបស់ Grab បានកើនឡើង 11% ដល់ 356 លានដុល្លារ ដែលទាបជាងការប៉ាន់ស្មានរបស់ក្រុមហ៊ុនស្រាវជ្រាវ Visible Alpha ដែលមានចំនួន 362.1 លានដុល្លា ប៉ុន្តែក្រុមហ៊ុននៅតែមានសុទិដ្ឋិនិយមចំពោះដំណើរការរបស់ខ្លួន។ លោក Peter Oey ប្រធានផ្នែកហិរញ្ញវត្ថុរបស់ Grab បាននិយាយថា៖ «សម្រាប់យើង វាមិនមែនជាការខកបំណងឡើយ។ “យើងកំពុងជំរុញអ្នកប្រើប្រាស់កាន់តែច្រើនទៅកាន់app។ យើងក៏កំពុងដាក់ឱ្យដំណើរការផលិតផលថ្មីៗជាច្រើនទៀតផងដែរ។

ភាគហ៊ុនរបស់ Grab បានបិទកាលពីថ្ងៃព្រហស្បតិ៍ជាមួយនឹងការធ្លាក់ចុះ 7.42%។ ពួកគេបានធ្លាក់ចុះ 69% ចាប់តាំងពីក្រុមហ៊ុននេះបានចេញជាសាធារណៈតាមរយៈក្រុមហ៊ុនត្រួតពិនិត្យទទេរបស់សហរដ្ឋអាមេរិកនៅចុងឆ្នាំ 2021។


ចែករំលែក៖