ប៉ុន្មានថ្ងៃបន្ទាប់ពី Starbucks បានប្រកាសថាខ្លួនកំពុងយក CEO របស់ក្រុមហ៊ុន Chipotle គឺលោក Brian Niccol មកធ្វើជានាយកប្រតិបត្តិថ្មីរបស់ខ្លួន ក៏មានប្រភពបង្ហើបពីប្រាក់ចំណូលយ៉ាងច្រើនរបស់គាត់អាចរកបាននៅក្នុងឆ្នាំដំបូងផងដែរ។
មិនត្រឹមតែបានចំណូលច្រើនហើយ Starbucks នឹងមិនតម្រូវឱ្យ Niccol ធ្វើការនៅក្នុងការិយាល័យរបស់ក្រុមហ៊ុននៅទីក្រុង Seattle នៅពេលដែលគាត់ចាប់ផ្តើមការងារថ្មីរបស់គាត់នៅក្នុងខែកញ្ញានោះទេ។ ផ្ទុយទៅវិញ គាត់នឹងមានការរៀបចំការិយាល័យពីចម្ងាយនៅ Newport Beach រដ្ឋកាលីហ្វ័រញ៉ា ដែលជាកន្លែងទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Chipotle និង Niccols បច្ចុប្បន្នស្ថិតនៅ។
ក្រុមហ៊ុន Starbucks ក៏បានបង្ហាញពីកញ្ចប់ប្រាក់កម្រៃរបស់ Niccol នៅក្នុងឯកសារមួយកាលពីថ្ងៃពុធ ដែលចែងថាគាត់នឹងទទួលបានប្រាក់រង្វាន់ចុះហត្ថលេខាចំនួន 10 លានដុល្លារ និងភាគហ៊ុនរបស់ Starbucks ចំនួន 75 លានដុល្លារ។ ប្រាក់បៀវត្សរ៍មូលដ្ឋានប្រចាំឆ្នាំរបស់គាត់នឹងមានចំនួន 1.6 លានដុល្លារ ជាមួយនឹងឱកាសទទួលបានទាំងប្រាក់រង្វាន់ 23 លានដុល្លារក្នុងមួយឆ្នាំៗ និងប្រាក់បន្ថែមចំនួន 3.6 លានដុល្លារ។
លោក Niccol បាននិយាយនៅក្នុងការចេញផ្សាយវិនិយោគិនមួយរបស់ Starbucks កាលពីថ្ងៃអង្គារថា “ខ្ញុំរំភើបណាស់ដែលបានចូលរួមជាមួយ Starbucks និងដឹងគុណចំពោះឱកាសក្នុងការជួយគ្រប់គ្រងក្រុមហ៊ុនដ៏អស្ចារ្យនេះ រួមជាមួយនឹងដៃគូដែលលះបង់រាប់សែននាក់”។ “នៅពេលខ្ញុំចាប់ផ្តើមដំណើរនេះ ខ្ញុំមានថាមពលដោយសក្តានុពលដ៏ធំធេងក្នុងការជំរុញកំណើន និងពង្រឹងបទពិសោធន៍របស់ Starbucks បន្ថែមទៀតសម្រាប់អតិថិជន និងដៃគូរបស់យើង ខណៈពេលដែលរក្សាធាតុពិតនៃបេសកកម្ម និងតម្លៃរបស់យើង”។
Niccol រកបាន 22.5 លានដុល្លារនៅកាលពីនៅជាមួយនឹងក្រុមហ៊ុន Chipotle ក្នុងឆ្នាំ 2023 ។