ក្រុងប៉ោយប៉ែត ៖ នាថ្ងៃអង្គារ ទី២០ ខែសីហាឆ្នាំ២០២៤ លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារប្រជុំពិភាក្សារកដំណោះស្រាយរាល់បញ្ហាប្រឈមតាមសង្កាត់នានាក្នុងក្រុងប៉ោយប៉ែត និងដោះស្រាយរាល់បញ្ហាពាក់ព័ន្ធនឹងសំណូមពរឆ្លេីយតបតម្រូវការប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់លោក សៅ វណ្ណសិរីវុទ្ធ អនុប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត លោក គ្រី សំណាង សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោក លៀម សូដា អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុង ប៉ោយប៉ែត និង លោក លោកស្រី ជាសមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែត អភិបាលរងក្រុងប៉ោយប៉ែត លោកចៅសង្កាត់ មន្ត្រីរាជការ និងកងកម្លាំងក្នុងក្រុងប៉យប៉ែត។
បន្ទប់ពីបានស្តាប់របាយការណ៍ តាមសង្កាត់នីមួយៗ លោក បណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានថ្លែងកោតសរសេីរចំពោះក្រុមការងារ មន្ត្រីរាជការ និងសមត្ថកិច្ចកងកម្លាំងទូទាំងក្រុងប៉ោយប៉ែតដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះការដោះស្រាយបញ្ហា និងការបម្រេីសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសេីរនាពេលកន្លងមក។ ជាមួយគ្នានេះលោកបណ្ឌិតប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែតក៏បានជំរុញលេីកទឹកចិត្តឱ្យក្រុមការងារ មន្ត្រីរាជការ និងសមត្ថកិច្ចកងកម្លាំងក្រុងប៉ោយប៉ែតត្រូវបន្តការទទួលខុសត្រូវចំពោះការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការបម្រេីសេវាសាធារណៈ និងការឆ្លេីយតបតម្រូវការចាំបាច់ជូនបងប្អូនប្រជាពលរដ្ឋឱ្យបានល្អប្រសេីរជារៀងរហូត ដេីម្បីរួមគ្នាបង្កេីតសុខុដុមនីយកម្ម និងការអភិវឌ្ឍក្នុងមូលដ្ឋានក្រុងប៉ោយប៉ែតយេីង៕
ដោយ ៖ សិលា