ភ្នំពេញ៖ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ទទួល បន្ទុកជាអ្នកនាំពាក្យឱ្យ រដ្ឋបាលរាជធានីភ្នំពេញ មានចំនួន៤រូប ហើយដើម្បីឱ្យ សាធារណជន និងអ្នកសារព័ត៌មានងាយស្រួលក្នុងការទំនាក់ទំនងការងារ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០៤ បានចេញសេចក្តីជូនដំណឹងមួយ ដោយបានបង្ហាញឈ្មោះ តួនាទីនិងលេខទូរស័ព្ទផ្ទាល់ខ្លួនរបស់មន្ត្រីទាំង៤រូបនេះតែម្តង។
បើតាមសេចក្តីជូនដំណឹងស្តីពីលេខទូរស័ព្ទទំនាក់ទំនងមន្ត្រីទទួលបន្ទុកព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា៖ រដ្ឋបាលរាជធានីភ្នំពេញមានកិត្តិយសសូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាប អំពីលេខទូរស័ព្ទរបស់មន្ត្រីទទួលបន្ទុកព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ ដូចខាងក្រោម៖ទី១ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ មានលេខទូរស័ព្ទ ០១២ ៧៨៨ ៨៨១។ទី២ លោកស្រី ពេជ ស៊ីធឿន ប្រធានមន្ទីរព័ត៌មានរាជធានីភ្នំពេញ លេខទូរស័ព្ទ,០៩៩ ៥៣៤ ៧៤៨។.ទី៣ លោក ស្រី ជោ សម្ផស្ស នាយិកាទីចាត់ការរដ្ឋបាល លេខទូរស័ព្ទ ០១៧ ៦៦២ ២២៣។ទី៤ លោកសេង បញ្ញា នាយកស្តីទីទីចាត់ការផែនការ និងវិនិយោគលេខទូរស័ព្ទ០១៧៥៥៥ ៨២៧៕
ដោយ សំរិត