ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើការជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ១រូប ជំនួសលោក លាង សួគ៌ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅ ក្រម ដែលនឹងត្រូវបញ្ចប់អាណត្តិ

ចែករំលែក៖

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើការជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ១រូប ជំនួស លោក លាង សួគ៌ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលនឹងត្រូវបញ្ចប់អាណត្តិ។

ឥស្សរជនជាអតីតចៅក្រម ឬអតីតព្រះរាជអាជ្ញា ឬឥស្សរជន ដែលមានបទពិសោធន៍ការងារ យ៉ាងតិច ១៥ឆ្នាំឡើងទៅ ក្នុងវិស័យច្បាប់ ឬតុលាការ ដែលមានបំណងចូលរួមក្នុងការជ្រើសតាំងនេះ ត្រូវ បំពេញលក្ខខណ្ឌដូចខាងក្រោម៖

– ត្រូវមានពាក្យសុំឈរឈ្មោះជាបេក្ខជនសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ១ច្បាប់

– ជីវប្រវត្តិសង្ខេប ១ច្បាប់

– សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ១ច្បាប់

– អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ(ថតចម្លង)១ច្បាប់

-លិខិតបញ្ជាក់ថា មានបទពិសោធន៍ការងារក្នុងវិស័យច្បាប់ ឬតុលាការ យ៉ាងតិច ១៥ឆ្នាំ ១ច្បាប់

– លិខិតបញ្ជាក់អំពីសីលធម៌ល្អ និងមានកេរ្តិ៍ឈ្មោះស្អាតស្អំពីស្ថាប័នសាមី១ច្បាប់

– សញ្ញាបត្រ ឬលិខិតបញ្ជាក់ថា ពិតជាបានប្រឡងជាប់ឧត្តមសិក្សា ១ច្បាប់

– លិខិតថ្កោលទោស ១ច្បាប់

– រូបថត ៤x៦ (ថតចំពីមុខ ហើយគ្មានពាក់វ៉ែនតា) ៣សន្លឹក។

បេក្ខជនដែលមានបំណងដាក់ពាក្យសុំឈរឈ្មោះ អាចសាកសួរព័ត៌មានអំពីការបំពេញ បែបទទំនាក់ទំនងស្នើសុំបំពេញបែបបទចាំបាច់ផ្សេងៗ នៅអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាព ដែនដី (អគារB) នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃផ្សាយដំណឹងនេះ តទៅ ឬតាមលេខទូរស័ព្ទ ០១២ ២៥៧ ៧៨៨ / ០១២ ៥០២ ៣៨៣ / ០១៧ ៩១៣ ១៨៧។ កាលបរិច្ឆេទឈប់ទទួលពាក្យ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០ ល្ងាច ៕ 

ដោយ ៖ សិលា


ចែករំលែក៖