ខេត្តបន្ទាយមានជ័យ ៖ នៅវេលាម៉ោង៨ និង០០នាទី ថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ ២០២៣៤ លោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថ លេីផ្ទៃ ប្រទេស និងជាប្រធានក្រុមការងារទី១ ជ្រេីសរេីសយោធិន នៃកងរាជអាវុធហត្ថ បានបើកកិច្ចប្រជុំត្រួតពិនិត្យលើបេក្ខជនដែលចូលរួមប្រឡងជ្រេីសរេីសយោធិន នៃកងរាជអាវុធហត្ថ ខេត្ត ដែលមានរយៈពេល៣ថ្ងៃត្រូវបានបញ្ចប់ដោយជោគជ័យ។
កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមពីលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត និងលោកឧត្ដមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរង ទទួលការងារកសាងកម្លាំង និងជាប្រធានក្រុមការងារជ្រេីសរេីសយោធិន នៃកងរាជអាវុធហត្ថ ខេត្ត ។
ពិធីនេះប្រារព្ធធ្វេីឡេីងនៅសាលប្រជុំ តូច ជាន់ទី៣ អគារសេនាធិកា រ ដ្ឋានកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថ លេីផ្ទៃ បានធ្វេីការកោតសរសេីរ និងវាយតម្លៃខ្ពស់ចំពោះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដែលបានរៀបចំដំណេីរការ និងទីតាំង សម្រាប់ការប្រឡង បង្កលក្ខណៈងាយស្រួលដល់បេក្ខជនដែលចូលរួមប្រឡង និងបានវាយតម្លៃខ្ពស់ ចំពោះបេក្ខជន ដែលបានចូលរួមប្រឡង ដោយបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ ចិត្ត ក្នុងរយៈពេល៣ថ្ងៃពេញ ប្រកបដោយជោគជ័យ។
បន្ទាប់ពីបានប្រឡងរយៈពេល៣ថ្ងៃពេញ បេក្ខជន ដែលបានចូលរួមប្រឡងមានចំនួន៣២៥នាក់ ឆ្លងកាត់វិញ្ញាសារចំនួន១០រួមមាន ៖
១-វាស់កម្ពស់ ។
២-ថ្លឹងទម្ងន់ ។
៣- ធ្វេីតេស្តឈាមរកមេរោគ។
៤-ធ្វើតេស្តទឹកនោមរកសារធាតុញៀន។
៥-សរសេរតាមអាន។
៦ សំណួរ -ចម្លេីយ,។
៧-ពិនិត្យកាយសម្បទា។
៨-កាច់ក្បាលពោះ។
៩-ពួយអាវ៉ង់ ។
និងទី១០ -រត់ចម្ងាយផងដែរ៕
ដោយ ៖ សិលា