ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ដឹកនាំដោយលោកអនុសេនីយ៍ឯក ចាន់ ថានូ អធិការនគរបាលស្រុកគាស់ក្រឡ កាលពីថ្ងៃទី២២ ខែសីហាម្សិលមិញនេះ បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (ជល់មាន់) ០១លើក នៅចំណុចទួលស្វាយ ភូមិទួលម្ទេស ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួន ០៣នាក់ ៖
១-ឈ្មោះ សាក់ សុផា ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិកូនព្រហ្ម ឃុំ ធិបតី ស្រុកគាស់ក្រឡ ។
២-ឈ្មោះ យឹម ជាន ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិ អូរស្រឡៅ ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង ។
៣-ឈ្មោះ ប៉ិច រិត ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅភូមិទួលម្ទេស ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតរួមមាន៖ ម៉ូតូ ០៧គ្រឿង, មាន់ ០២ក្បាល, ជញ្ជីងចំនួន០១, សង្វៀនកៅស៊ូចំនួន០១, ភួយកំរាលចំនួន០១, ឆ្នាំងចំនួន០១, ស្បែកជេីងចំនួ ន០២គូ, ស៊ុមមាន់ចំនួន០១, កន្ត្រកយួរដៃចំនួន០១ ។
បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕
ដោយ៖ អរុណរះ