ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ នារីជើងខ្លាំងដែលបាញ់កាំភ្លើងគំរាមប្តី ឈ្មោះ ម៉េង លីហ័រ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ…

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់ថា ជនសង្ស័យ ឈ្មោះ ម៉េង លីហ័រ ត្រូវបានតំណាងអយ្យការបើកការស៊ើបសួរ ពីបទ ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត បញ្ជូនរឿងទៅចៅក្រមស៊ើបសួរ។

សូមបញ្ជាក់ថា ការនាំខ្លួននារីម្នាក់ឈ្មោះ ម៉េង លីហ័រ អាយុ២៤ឆ្នាំ មកធ្វើការសួរនាំទាំងយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ ផ្អែកតាមការសាកសួរជំហ៊ានដំបូង ស្ដ្រីឈ្មោះ ម៉េង លីហ័រ បានសារភាពថា វីដេអូបាញ់ឡើងលើមួយគ្រាប់នេះតាំងពីឆ្នាំ២០២២មកម្ល៉េះ ប៉ុន្ដែគេទើបយកមកបង្ហោះឡើងវិញ នៅក្នុងគណនីក្លែងក្លាយដែលប្រើប្រាស់ឈ្មោះ Yubee Ly។ ហើយត្រូវបានកម្លាំងសមត្ថកិច្ច បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់។

បច្ចុប្បន្ន ជនត្រូវចោទ រូបនេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កំពុងបើកការស៊ើបសួរបន្ត ចាំមើលថាជោគវាសនានារីម្នាក់នេះទៅជាយ៉ាងណា ត្រូវបានឃុំខ្លួននៅពន្ធនាគារជាបណ្តោះអាសន្ន ឬក៏អនុញ្ញាតឲ្យនៅក្រៅឃុំ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖