ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន បណ្តាញទំនាក់ទំនងសង្កម «Threads APP» ផ្លូវការរបស់សម្តេច

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងប្រធានព្រឹទ្ធសភា បានបង្ហាញនូវបណ្តាញទំនាក់ទំនងសង្កម «Threads APP» ផ្លូវការរបស់សម្តេច ដែលមានឈ្មោះថា Samdech Hun Sen of Cambodia ដោយមាន username : “@hunsencambodia” និង URL : https://www.threads.net/@hunsencambodia ។

សូមបញ្ជាក់ថា ៖ តាមរយៈបណ្តាញសង្គមនារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបាន  add និង follow សម្តេចនៅក្នុង បណ្តាញសង្គមខាងលើជាង១ម៉ឺនប្រាំពាន់នាក់ដំបូង។

«សម្ដេចតេជោ ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»។ ជីវិតសម្តេច គឺ « ការប្តូរផ្តាច់ការពារសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ »

សន្តិភាព ជាទ្រឹស្តីដែលងាយស្រួលក្នុងការនិយាយ ទាំងផ្នែកសាសនា និងអាណាចក្រ តែពិបាកក្នុងស្វែងរក។ សន្តិភាព ត្រូវគេចែកចេញជាពីរធំៗ គឺសន្តិភាពផ្លូវកាយ និងសន្តិភាពផ្លូវចិត្ត។ សន្តិភាព ជាឫសគល់នៃសេរីភាព និងសិទ្ធិមនុស្ស សន្តិភាពជាឫសគល់នៃលទ្ធិប្រជាធិបតេយ្យ សន្តិភាព ជាឫសគល់នៃការអភិវឌ្ឍ គ្មានសន្តិភាព គឺគ្មានអ្វីៗទាំងអស់ ដូច្នេះក្នុងតម្លៃណាក៏ដោយ យើងត្រូវការពារ សន្តិភាព ៕ 

ដោយ ៖ សិលា


ចែករំលែក៖