ខេត្តស្វាយរៀង: រដ្ឋបាលស្រុករមាសហែក
សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ថ្មីៗនេះមានទំព័រហ្វេសប៊ុកមួយឈ្មោះ Sokmil Minh បានបង្ហោះជាសាធារណៈថា “ដីស្រែ៨ភូមិ ឈើទាល ភូមិដូង អង្គុញ ព្រៃទួល កំពង់ថ្នា តាសួស ព្រៃតាភេម ត្រឡោកបែក ស្ថិតនៅឃុំដូង ខេត្តស្វាយរៀងត្រូវយួនយក ” ព័ត៌មានដែលបានចុះបង្ហោះនេះ បំផ្លើសការណ៍ពិតទាំងស្រុង ដែលធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ មកលើអាជ្ញាធរមូលដ្ឋាន។
រដ្ឋបាលស្រុករមាសហែក សូមធ្វើការបដិសេធទាំងស្រុងចំពោះការបង្ហោះដោយទំព័រហ្វេសប៊ុកខាងលើនេះ និងសូមជម្រាបជូនសាធារណជនជ្រាបថា ដីស្រែស្ថិតនៅក្នុងឃុំដូងពុំមានអ្នកណាមកយកដូចការបង្ហោះខាងលើនោះទេ ជាក់ស្ដែងបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិទាំងអស់ខាងលើកំពុងតែខិតខំបង្កបង្កើនផលស្រូវរដូវវស្សា ដាំដំណាំរួមផ្សំ សម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ធម្មតា។
អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងកុំមានការភាន់ច្រឡំ៕ ដោយសុថាន