ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូហុងដាឆ្នាំ២០១៥បេីកបរបញ្ច្រាសបុកជាមួយហុងដាឆ្នាំ២០២៤​ របួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖​ យុវជនម្នាក់ជិះម៉ូតូបញ្ច្រាសទិសជ្រុលបុកជាមួយម៉ូតូមួយគ្រឿងទៀតបណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ស្រាលម្នាក់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១​ កងពលតូចលេខ៧០បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង០៦និង១៧នាទីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ភឿន​ កុងធាន​ ភេទប្រុស​ អាយុ១៩ឆ្នាំ​ (របួសក្បាល)​ មុនរបរកម្មកររោងចក្រ​ ស្នាក់នៅភូមិព្រៃសុព័រ​ សង្កាត់ក្រាំងពង្រ​ ខណ្ឌដង្កោ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម​ ស៊េរីឆ្នាំ២០២៤​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1​ KU​ 4090​ ធ្វេីដំណេីរ តាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងទិសដៅពីជេីងទៅត្បូងខណៈមកដល់ចំណុចកេីតហេតុស្រាប់តែវ៉ាក់អេីមានយុវជនម្នាក់ជិះម៉ូតូហុងដាឌ្រីម​ ស៊េរីឆ្នាំ២០១៥​ បេីកបរបញ្ច្រាសទិសដោយចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកពេញទំហឹងបណ្តាលឱ្យអ្នកបេីកបរបញ្ច្រាសរងរបួសធ្ងន់ចំណែកភាគីម្ខាងទៀតរបួសស្រាល។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។

ចំណែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចវាសវែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដេីម្បីរង់ចាំដោះស្រាយពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖