ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្ត​ព្រះសីហនុ ស្ដីពីចំណាត់ការលើសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងកណីក្មេងទំនេីងចំនួន ៣នាក់

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី​២៩​ ខែសីហា​ ឆ្នាំ​២០២៤នេះ​ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា៖​ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤​ បានទទួល និងចាត់ការ សំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងករណី ដឹកជញ្ជូន, កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត នៅចំណុចរង្វង់មូល តោ២ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ 

សូមជម្រាបថា​ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ បង្កឡើងដោយជនសង្ស័យជាក្រុមក្មេងទំនើងចំនួន ០៣នាក់ មានពេ មានឈ្មោះ ឆុន វិច្ឆិកា ភេទប្រុស អាយុ២០ឆ្នាំ, ឈ្មោះ អឹម អិញ ភេទប្រុស អាយុ១៩ឆ្នាំ និងឈ្មោះ ណាត ស៊ីថា ហៅ ZO ភេទប្រុស អាយុ១៦ឆ្នាំ ដោយឈ្មោះ ឆុន វិច្ឆិកា ប្រដាប់ដោយកាំបិតប៉័ងតោ ០១ដើម ដងឈើ យកទៅជាមួយផងដែរ ក្នុងគោលបំណងប្រើអំពើហិង្សាទៅលើជន រងគ្រោះ ប៉ុន្តែនៅពេលកើតហេតុ បម្រុងធ្វើសកម្មភាព ក៏ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តង។

ក្រោយពីតំណាងអយ្យការ បានទទួល និងពិនិត្យលើសំណុំរឿងនេះ ព្រមទាំងផ្អែកទៅលើភស្តុតាងពាក់ព័ន្ឋ នៅក្នុងសំណុំរឿង បានសម្រេចបើកការចោទប្រកាន់លើជនសង្ស័យចំនួន ០៣នាក់ខាងលើ បញ្ជូនទៅចៅក្រម ស៊ើបសួរ នៃសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ពីបទ៖​ ដឹកជញ្ជូន, កាន់កាប់អាវុធដោយ គ្មានការអនុញ្ញាត តាមបញ្ញត្តិមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌតាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៩៥៣ អ.យ.ច/២៤ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ​៖ តារា​


ចែករំលែក៖