ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត PRIUS មួយគ្រឿងបើកមិនប្រយ័ត្នជ្រុលទៅបុកនឹងក្បាលរបាំងពុះចែកទ្រូងផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តPRIUS មួយគ្រឿងបើកមិនប្រយ័ត្នជ្រុលទៅបុកនឹងក្បាលរបាំងពុះចែកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះកើតឡើងទាំងព្រឹកព្រលឹមតែម្តង ! គ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងវេលាម៉ោង ៦ និង ១០នាទីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវ១២៨ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ 

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្ត PRIUS ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2BR-3913 បើកបរដោយបុរសម្នាក់បើកតាមបណ្ដោយផ្លូវ១២៨មិនដឹងយ៉ាងម៉េចស្រាប់តែរថយន្តខាងលើបានធ្វើការបើកបរប្រហែសបណ្ដាលឱ្យរថយន្តរេចង្កូតទៅបុកនឹងក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវហើយឡើងលើខឿនរួចរថយន្តបើកទៅមុខលែងរួច។ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញយករថយន្តបង្កទៅរក្សាទុកដើម្បីដោះស្រាយតាមក្រោយ ៕

ដោយ៖ ជីណា


ចែករំលែក៖