ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ចេញសេចក្តីប្រកាសពីចូលរួមវិភាគទានតាមការស្ម័គ្រចិត្តជាមួយ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន

ចែករំលែក៖

ទីក្រុងបាងកក ៖ សេចក្តីជូនដំណឹង ស្តីពីការចូលរួមវិភាគទានតាមការស្ម័គ្រចិត្តជាមួយ * មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន *

តបតាមសំណូមពររបស់បងប្អូនពលករ និងប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅ ធ្វើការ និងរៀនសូត្រ នៅប្រទេសថៃដែលមានបំណងចង់បរិច្ចាគថវិកាតាមការស្ម័គ្រចិត្តដល់ “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែន” របស់រាជរដ្ឋាភិបាលកម្ពុជា ស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ សូមជម្រាបជូនបងប្អូនពលករ និងប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលកំពុងស្នាក់នៅ ធ្វើការ និងរៀនសូត្រ នៅប្រទេសថៃ មេត្តាជ្រាបថា បងប្អូនអាចចូលរួមបរិច្ចាគតាមរយៈស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ ដែលមានគណនីប្រាក់បាត (Baht) នៅធនាគារកសិករថៃ (Kbank) ដូចខាងក្រោម៖

-ឈ្មោះគណនី៖ Royal Embassy of Cambodia

-លេខគណនី៖ 192-1-51857-5

បន្ទាប់ពីធ្វើការបរិច្ចាគរួច សូមបងប្អូនផ្ញើសំណៅធនាគារបញ្ជាក់ពីការបានចូលរួមវិភាគទាន ស្ម័គ្រចិត្តរបស់បងប្អូន មកកាន់បណ្តាញទំនាក់ទំនងសង្គមរបស់ស្ថានទូត ដូចខាងក្រោម៖

-Telegram ដែលមានឈ្មោះ “ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ”។ សូមស្កេន QR code ដើម្បីភ្ជាប់ Telegram ស្ថានទូត៖

– Line ដែលមានឈ្មោះ “ស្ថានទូតកម្ពុជានៅថៃ”។ សូមស្កេន QR code ដើម្បីភ្ជាប់ Line ស្ថានទូត៖

អាស្រ័យហេតុនេះ សូមបងប្អូនពលករ ប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ ធ្វើការ និងរៀនសូត្រ នៅប្រទេសថៃ មេត្តាជ្រាបជាព័ត៌មាន ៕

ដោយ ៖ សិលា


ចែករំលែក៖