ខេត្តក្រចេះ ៖ ស្ថានភាពទឹកនៅទន្លេមេគង្គ-ក្រចេះ វាស់ឃើញមានការកើនកម្ពស់ ប៉ុន្តែមិនមានការឈានដល់ប្រកាស ការប្រុងប្រយ័ត្ននៅឡើយទេ ។
សូមបញ្ជាក់ថា ៖ បើយោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានឱ្យដឹងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ ការវាស់កម្ពស់ទឹកនៅទន្លេមេគង្គ-ក្រចេះឃើញមានការកើនឡើងចំនួន ០,៣៤ម៉ែត្រ។
ការកើនកម្ពស់នេះបានធ្វើឱ្យកម្ពស់ទឹកក្រចេះឡើងដល់ ១៧,២០ម៉ែត្រ។
ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងទៀតក៏មានការឡើងកម្ពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-ស្ទឹងត្រែង កម្ពស់ទឹកកើនចំនួន ០,២១ម៉ែត្រ ធ្វើឱ្យកម្ពស់ទឹកស្ទឹងត្រែងឡើងដល់ ៧,៦៨ម៉ែត្រ និង ស្ថាននីយជនសាស្ត្រ ទន្លេមេគង្គកំពង់ចាម កើនចំនួន ០,២០ម៉ែត្រ ធ្វើឱ្យកម្ពស់ទឹកឡើងដល់ ១០,៤០ម៉ែត្រ៕
ដោយ ៖ សិលា