ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសចិនចេញផ្សាយរបាយការណ៍ស្តីពីការ “ពិនិត្យសុខភាព” ចំពោះផ្កាថ្មប៉ប្រះទឹកXianbin របស់ចិន

ចែករំលែក៖

អន្តរជាតិ ៖ ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៤ ប្រទេសចិនបានចេញផ្សាយជាផ្លូវការនូវ «របាយការណ៍ស្តីពីការពិនិត្យប្រព័ន្ធអេកូឡូស៊ីនៃថ្មប៉ប្រះទឹកផ្កាថ្មក្នុងលំហសមុទ្រជុំវិញថ្មប៉ប្រះទឹកXianbin» ។ នេះបើយោងតាមការផ្សាយពី នៅតសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ។

របាយការណ៍បានឱ្យដឹងថា ប្រទេសចិនមានអធិបតេយ្យភាពទឹកដីដែលមិនអាចប្រកែកបានចំពោះប្រជុំកោះ Nansha ដែលក្នុងនោះបូករួមទាំងថ្មប៉ប្រះទឹកXianbinនិងលំហសមុទ្រជុំវិញ ដែលមានភស្តុកតាងខាងប្រវត្តិសាស្ត្រនិងច្បាប់ដ៏ពេញលេញ។

គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ ការពិនិត្យអេកូឡូស៊ីលើកនេះបានប្រើបច្ចេកទេសដ៏ចាស់ទុំនិងជឿនលឿននាពេលបច្ចុប្បន្ន ក្រុមការងារនៃក្រសួងធនធានធម្មជាតិចិនបានពិនិត្យចំពោះកត្តាជីវសាស្ត្រចំនួន ៧៥ ប្រភេទដែលផ្តោតលើវិស័យចំនួន៤គឺ ក្រុមផ្កាថ្ម សត្វរស់លើផ្កាថ្ម បរិស្ថានថ្មប៉ប្រះទឹក និងសកម្មភាពរបស់មនុស្ស។ លទ្ធផលនៃការពិនិត្យបានបង្ហាញថា ប្រព័ន្ធអេកូឡូស៊ីផ្កាថ្មប៉ប្រះទឹក Xianbin មានសភាពការណ៍ល្អជាទូទៅ ការឃោសនាបំប៉ោងរបស់ភាគីហ្វីលីពីនគឺគ្មានភស្តុតាងពិតនិងតឹកតាងខាងបច្ចេកវិទ្យា។

របាយការណ៍បានឱ្យដឹងទៀតថា ចាប់ពីខែមេសាឆ្នាំនេះមក នាវាឆ្មាំសមុទ្រហ្វីលីពីនលេខ 9701 ដែលទុកចោលដោយខុសច្បាប់ក្នុងរយៈពេលជាយូរមកនៅដែនសមុទ្រជុំវិញថ្មប៉ប្រះទឹកXianbin របស់ចិន គិតត្រឹមពេលនេះបានជះឥទ្ធិពលអវិជ្ជមានចំពោះបរិស្ថានជុំវិញ។ នៅតាមលំហសមុទ្រជុំវិញបានរកឃើញសំរាមដែលមានស្លាកសញ្ញារបស់ហ្វីលីពីន ។ បន្ថែមពីនេះទៀត ពេលក្រុមការងារចិនធ្វើការត្រួតពិនិត្យ បានរងការឃ្លាំមើលនិងការរំខានយ៉ាងខ្លាំងពីភាគីហ្វីលីពីនទៀតផង៕

ដោយ ៖ សិលា


ចែករំលែក៖