ព័ត៌មានទាន់ហេតុការណ៍៖

តំណាងអយ្យការចោទប្រកាន់លើក្រុមក្មេងទំនើង ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណី ក្រុមក្មេងទំនើង១ក្រុម មានគ្នាចំនួន០៥ នាក់ បានប្រើប្រាស់ ដុំថ្ម ស្បែកជើង និងកាំបិតប៉័ងតោ បានធ្វើសកម្មភាពគប់លើក្រុមក្មេងទំនើងមួយក្រុមទៀត មានគ្នាចំនួន០៣នាក់ បណ្តាលឱ្យត្រូវចំក្បាំងម៉ូតូ នៅចំណុចផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០២ និង ១០ នាទីរំលងអាធ្រាត រួចក្រុមក្មេងទំនើងខាងលើក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនអស់ ក្រោយមកក្រុមក្មេងទំនើងដែលមានគ្នា០៣នាក់នោះ ក៏បានរើសកាំបិតប៉័ងតោយកមកកាន់នឹងដៃ ហើយបានជិះម៉ូតូ មកជួបជុំគ្នាជាមួយបក្ខពួកនៅចំណុចមុខផ្ទះលេខ៤០ ផ្លូវ១១៣ ភូមិ៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ស្របពេលនោះកម្លាំងសមត្ថកិច្ចល្បាតក៏បានឃើញ និងបានធ្វើការត្រួតពិនិត្យឆែកឆេរ ក៏បានឃើញជនសង្ស័យ ឈ្មោះ លុយ រដ្ឋា មានកាំបិតប៉័ងតោចំនួន០១ដើមហើយសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យទាំង០៥នាក់១-ឈ្មោះ ម៉ៅ ភា ភេទប្រុស អាយុ២២ឆ្នាំ, ២-ឈ្មោះ អាត ឡុងហ៊ី ភេទប្រុស អាយុ២០ឆ្នាំ, ៣-ឈ្មោះ អូន ណាន់ ភេទប្រុស អាយុ២ យុ២៣ឆ្នាំ, ៤-ឈ្មោះ អូន មាស ភេទប្រុស អាយុ២៩ឆ្នាំ និង៥-ឈ្មោះ លុយ រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ នាំយក មកសាកសួរតែម្តង។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។ ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យ ទាំង ០៥ នាក់ខាងលើ និងបក្ខពួក ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបទកាន់កាប់អាវុធដោយ នការអនុញ្ញាត ប្រព្រឹត្តនៅចំណុចផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងចំណុចមុខផ្ទះ លេខ៤០ ផ្លូវ ៦ ផ្លូវ១១៣ ភូមិ៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឱ្យផ្ត ត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២១៨ និងមាត្រា ៤៨០ នៃក្រមព្រហ្មទណ្ឌ។

អាស្រ័យដូចបាន បានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕

ដោយ ៖ សិលា


ចែករំលែក៖