ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣២នាក់​ នៃលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៦ករណីទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ យុវជន​ និង​យុវតី​គ្រប់រូប​គួរជៀសឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក!​ ដូច្នេះ​សូម​ឆ្លើយ​ថាទេ​ចំពោះ​គ្រឿង​ញៀន​! ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​នៅទូទាំងប្រទេសកម្ពុជា​ បានចុះស្រាវជ្រាវ​បង្រ្កាប​ និងឃាត់ខ្លួន​ ជនសង្ស័យចំនួន ៣២នាក់ (ស្រី ១នាក់) ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៦ករណី ទូទាំងប្រទេសនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ៣២នាក់ រួមមាន៖​ ជួញដូរ ៣ករណី ឃាត់ ៧នាក់(ស្រី ០នាក់)។ ដឹកជញ្ជូន រក្សាទុក ៩ករណី ឃាត់ ១២នាក់(ស្រី ០នាក់),​ ប្រើប្រាស់ ៤ករណី ឃាត់ ១៣នាក់(ស្រី ១នាក់)។ 

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៣ ខែកញ្ញា រួមមាន៖​ មេតំហ្វេតាមីន​ ម៉ាកទឹកកក(Ice)​ ស្មេីនិង​ ២៦៩,៦៨ក្រាម។​ អុិចស្តាសុី(mdma)​ ស្មេីនិង​ ២៥,៥៨ក្រាម។​ នីមេតាហ្សាប៉ាម(N-Zapam​ )ស្មេីនិង​៤០០,៨០ក្រាម។​ និងគីមីផ្សំ​ ស្មេីនិង​ ១៧,០២ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប កម្លាំង​៖

កម្លាំង​នគរបាល​ជាតិ​ ៨អង្គភាព

*១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ២២៨,៨៤ក្រាម, MDMA ២៥,៥៨ក្រាម, N-zapam ៤០០,៨០ក្រាម និងគីមីផ្សំ ១៧,០២ក្រាម។

*២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១២ក្រាម។

*៣ / កំពង់ឆ្នាំង៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៤,១៤ក្រាម។

*៤ / កំពង់ធំ៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,១១ក្រាម។

*៥ / កំពត៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៣៨ក្រាម។

*៦ / មណ្ឌលគីរី៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់។

*៧ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៣,០៨ក្រាម។

*៨ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៧នាក់ ចាប់យកIce ១,២៨ក្រាម។

 ដោយឡែក​​កងរាជអាវុធហត្ថខេត្ត​ ២អង្គភាព

*១ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ២,៨២ក្រាម។

*២ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៧,៩១ក្រាម៕

ដោយ​៖ តារា​


ចែករំលែក៖