ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ជនជាតិ​ចិន​ម្នាក់​យក​ដុំថ្ម​គប់​របង​ខុនដូ​មួយកន្លែងត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​

ចែករំលែក៖

ភ្នំពេញ​៖ បុរស​ជនជាតិ​ចិន​ម្នាក់​មិន​ដឹងថា​មាន​បញ្ហា​អ្វី​នោះទេ​ ក៏ស្រាប់​តែ​មកទាត់ធាក់​និង​យក​ដុំថ្ម​គប់​ទៅ​លេី​របង​ខុនដូមួយ​កន្លែង​ ត្រូវ​បាន​សន្តិសុខ​ចាប់​ឃាត់​ខ្លួន​ប្រគល់​ឱ្យសមត្ថកិច្ច​យកទៅ​សួរនាំ​ ។ 

​   ហេតុការណ៍​នេះ​បាន​កេីត​ឡើង​នៅ​វេលា​ម៉ោង​១១យប់ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០២៤​ ត្រង់ចំណុច​ខុន​ដូ​យីហោ​JJKK ដែល​ស្ថិត​នៅតាម​បណ្ដោយ​ផ្លូវ​៣៦០ កែង​ផ្លូវ​ព្រះមុនីវង្ស​ សង្កាត់​បឹង​កេង​កង​ទី​៣​ ខណ្ឌ​បឹង​កេង​កង រាជធានីភ្នំពេញ​  ។ 

​   តាម​ប្រភព​ពី​សន្តិសុខ​ដែល​យាម​នៅ​កន្លែង​កេីតហេតុ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​ ពួកគាត់​មិន​ដឹង​ថា​ជន​ជាតិ​ចិន​រូប​នោះ​មាន​បញ្ហា​អ្វី​មក​ពី​ទី​ណា​នោះ​ទេ​ ដោយ​បាន​ដេីរ​មក​ឈរ​នៅ​មុខ​របង​ខុនដូ​ហេីយ​ក៏ស្រែក​ រួចធាក់​របង​ខុនដូ​និងបាន​យក​ដុំថ្ម​គប់​ចូល​ទៅ​ក្នុង​បរិវេណ​ខុន​ដូ​បណ្តាល​ឱ្យខូចខាត​របស់​របរ​តិច​តួច​ផងដែរ​  ។ 

​  ប្រភព​ដដែល​បាន​បន្តទៀត​ថា​ បន្ទាប់​ពី​ឃើញ​សកម្មភាព​បែប​នេះ​ហេីយ​ ពួក​គាត់​សន្តិសុខ​បាននាំ​គ្នា​ចាប់​បុរស​រូប​នោះ​ចងស្លាបសេក​ ព្រោះ​ខ្លាច​បុរស​រូប​នោះ​បង្ក​ជា​បញ្ហា​អ្វី​ផ្សេង​ទៀត​  ហើយ​បានរាយការណ៍​ជូន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​​ចុះ​ទៅ​ជួយ​អន្តរាគមន៍​បន្ត​។ 

​    ក្រោយ​ពេល​កេីតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​បានចុះ​ទៅ​ដល់​កន្លែង​កេីតហេតុ​ និង​បាន​នាំខ្លួន​ជន​ជាតិ​ចិន​រូប​នោះ​យក​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​កេងកង​ទី​៣​ ដេីម្បី​សួរ​នាំ​និង​ចាត់​ការ​តាម​នីតិ​វិធី​៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖