ព័ត៌មានទាន់ហេតុការណ៍៖

ស្ពានស្រែពក នឹងត្រូវតភ្ជាប់ស្រុកសេសាន ខេត្តស្ទឹងត្រែង និងស្រុកកូនមុំ ខេត្តរតនគិរី

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមការបង្ហោះផ្សាយក្នុង Facebook Page ផ្លូវការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា បន្ថែមពីលើការតភ្ជាប់ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ គឺមានទន្លេស្រែពកឆ្លងកាត់ ដែលជានិច្ចជាកាល តែងមានការជន់លិចនៅរដូវវស្សា និងបន្តផលវិបាកដល់ការធ្វើដំណើរ។ 

រាជរដ្ឋាភិបាល ក៏បានសាងសង់នូវស្ពានស្រែពក ក្នុងគោលដៅតភ្ជាប់និស្ស័យរបស់អ្នកស្រុកសេសាន ខេត្តស្ទឹងត្រែង និងស្រុកកូនមុំ ខេត្តរតនគិរី ដែលបានផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរតភ្ជាប់ក្នុងភូមិភាគឦសានរបស់កម្ពុជា ហើយក៏បានក្លាយជាមធ្យោបាយធ្វើដំណើរដ៏សំខាន់ផងដែរ អំឡុងពេលទឹកជំនន់នៃទន្លេស្រែពកឡើងខ្ពស់៕

ដោយ ៖ សិលា


ចែករំលែក៖