ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកសង្កែ អនុវត្តដីកាចាប់ខ្លួនពិរុទ្ធជនម្នាក់តាមអំណាចតុលាការ ក្នុងករណីបទឆបោក

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានឱ្យដឹងថា​ កម្លាំងនគរបាលស្រុកសង្កែ បានចុះអនុវត្តដីកាចាប់ឃាត់ខ្លួនពិរុទ្ធជនម្នាក់​ តាមអំណាចតុលាការ ក្នុងករណីបទឆបោក​ នៅចំណុចភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង​ យកមកសាកសួរ​ និងបញ្ជូនខ្លួនទៅតុលាការ​ដេីម្បី​ចាត់ការ​តាមច្បាប់។ 

ប្រភពដដែលបន្តថា​ ក្នុងប្រតិបត្តិការនោះ​លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ​ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ម្សិលមិញនេះ​ បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៨៨៥ របស់លោក សយ យូសុមនា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ពិរុទ្ធជនម្នាក់ឈ្មោះ អ៊ាន គឹមយីន ភេទស្រី អាយុ៣៣ឆ្នាំ មានទីលំនៅភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ពីបទឆបោក ប្រព្រឹត្តនៅចំណុចភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានបញ្ជូនខ្លួនពិរុទ្ធជនខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

ដោយ​៖ តារា​


ចែករំលែក៖