ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ រហូតដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ ជាបន្តបន្ទាប់ ក្នុងចំណោមបក្ខពួកចំនួន១០នាក់ ពាក់ព័ន្ធករណី ហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ២ ផ្លូវបេតុង ភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។
ជាក់ស្ដែងឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ រួមមាន៖
១-ឈ្មោះ ថា ចាន់ឡេង ហៅ កន ភេទប្រុស ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិដើមស្វាយ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
២-ឈ្មោះ ស៊ន ខេមរា ហៅ ញ៉ៃ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
៣-ឈ្មោះ ប៉ូ ធារិទ្ធ ហៅ រិទ្ធ ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
៤-ឈ្មោះ សាយ រ៉ូសៀន ហៅ សៀន ភេទប្រុស ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
៥-ឈ្មោះ តាយ សេងតុង ហៅ តុង ភេទប្រុស ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
៦-ឈ្មោះ ម៉ែន គីមហុង ភេទប្រុស ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។
៧-ឈ្មោះ សុខ ម៉ង់ ភេទប្រុស ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
៨-ឈ្មោះ វណ្ណៈ វឌ្ឍនា ហៅ ប៊ែលលី ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។
សម្ភារបាត់បង់ និងស្លាកស្នាមបន្សល់ទុក៖ ស្នាមបែករយ:លើកដៃខាងស្ដាំ ចំនួន០១កន្លែង, ស្នាមដាច់ឆ្អឹងស្មងដៃខាងឆ្វេង ចំនួន០១កន្លែង, ស្នាមដាច់រយៈលើកជើងខាងស្ដាំ ចំនួន០១កន្លែង។ សម្ភារចាប់យក៖ ទូរស័ព្ទដៃ ចំនួន០៣គ្រឿង, ម៉ូតូ ចំនួន០៣គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង០៨នាក់ រួមទាំងវត្ថុតាង កំពុងសាកសួរ និងរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕
ដោយ៖ តារា