ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសជប៉ុនអាចជ្រើសរើសនាយករដ្ឋមន្ត្រីនៅដើមខែតុលា

ចែករំលែក៖

ទីភ្នាក់ងារសារព័ត៌មានក្យូដូបានដកស្រង់ប្រភពដែលនិយាយថា សភាជប៉ុននឹងបើកសម័យប្រជុំវិសាមញ្ញដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសនេះ ហើយសម័យប្រជុំអាចនឹងធ្វើឡើងនៅថ្ងៃទី 1 ខែតុលា ។
កាលពីថ្ងៃទី៦ ខែកញ្ញា ប្រភពបានបង្ហើបថា សម្ព័ន្ធដែលកំពុងកាន់អំណាចនៃគណបក្សប្រជាធិបតេយ្យសេរី (LDP) និងគណបក្ស Komeito កំពុងពិភាក្សាជាមួយគណបក្សប្រឆាំងអំពីកាលបរិច្ឆេទសម្រាប់បើកសម័យប្រជុំសភាវិសាមញ្ញ ហើយក្នុងពេលជាមួយគ្នានេះបន្ថែមថា កាលបរិច្ឆេទត្រូវបានរំពឹងទុក នឹងត្រូវអនុម័តនៅចុងខែកញ្ញា។
សម្ព័ន្ធដែលកំពុងកាន់អំណាចមានសំឡេងភាគច្រើននៅក្នុងសភាទាំងពីរ ដូច្នេះអ្នកឈ្នះការបោះឆ្នោតសម្រាប់មេដឹកនាំបន្ទាប់នៃ LDP នឹងក្លាយជានាយករដ្ឋមន្ត្រីទី 101 របស់ប្រទេសជប៉ុន។
ការបោះឆ្នោតជ្រើសរើសប្រមុខបក្ស LDP ថ្មីដែលកំពុងកាន់អំណាចនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៧ ខែកញ្ញា។ នាយករដ្ឋមន្រ្តីបច្ចុប្បន្នលោក Fumio Kishida នឹងមិនឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញជាមេដឹកនាំគណបក្សទេ៕ ដោយ៖ ធីរីណា

រូបថត​៖ TTXVN


ចែករំលែក៖