ភ្នំពេញ ៖ សារជាតិជនអគតិ ជ្រុលនិយម ចេះតាមទម្លាប់ ដែលគេហៅថា «ការរិះគន់ដើម្បីស្ថាបនាគឺជាអាហាររបស់បណ្ឌិត តែបើរិះគន់គ្មានការពិតគឺជាគំនិតរបស់ជនពាល» និងមួយទៀតគេថា ៖ «កំហុស គឺដូចជា មេរោគ អញ្ចឹង បើនៅបន្តធ្វើខុសដដែលៗ វានឹងរីករាលដាល កាន់តែធំ» ! យ៉ាងណាមុិញ អ៊ុំ សំអាន ធ្លាប់ជាទណ្ឌិតជាប់គុកដោយសារតែបំភ្លៃការពិតលើរឿងព្រំដែន! និងចង់ទៅជ្រកកោណស្រុកគេ ប្រឹងបំភ្លៃការពិតពីកម្ពុជា គ្រប់ដង្ហើមចេញចូល ដើម្បីទទួលពានអ្នកប្រឆាំង ទាំងខ្លួន«មិនដេកលក់ ធ្វើជាដេកលក់» ក្នុងគោលដៅបម្រើធ្វើកញ្ជះឱ្យបរទេស មានចេតនាទុច្ចរិតបំផ្លាញសន្តិភាព ។
ដូចនេះ រាល់ព័ត៌មានទាំងឡាយទាក់ទងនឹងបញ្ហាព្រំដែន និងបញ្ហាផ្សេងៗទៀតដែលបុគ្គលនេះនិយាយជាការភូតកុហក បំភ្លៃ បំផ្លើស បំភ័ន្តទាំងអស់។ អតីតទណ្ឌិតរូបនេះគ្មានតម្លៃក្នុងការនិយាយពីបញ្ហាជាតិទេ។
អ៊ុំ សំអាន ក៏ធ្លាប់ទាំងបានធ្វើលិខិតសុំទោសសម្តេចតេជោ ហ៊ុន សែន ផងដែរនាពេលកន្លងមក ចំពោះការបង្ហោះព័ត៌មានមិនពិតរឿងព្រំដែន ដែលបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់សង្គម។ តែមានទៅដេកស្រុកគេ មិនខំធ្វើការរកលុយដោយ កម្លាំងពលកម្ម ចំណេះដឹងទេ គឺដេកសុី ដោយយកភាសាប្រើព័ត៌មានមិនពិត ពីកម្ពុជា ដើម្បីបម្រើឱ្យបរទេស អង្គាសលុយ ជាមួយជនក្បត់ជាតិ៣ជំនាន់ ទណ្ឌិត សម រង្សុី ៕
ដោយ ៖ សុខ ខេមរា