ព័ត៌មានទាន់ហេតុការណ៍៖

សារមន្ទីរតេជោសន្តិភាពស្ថិតនៅស្រុកបាគង​ ខេត្តសៀមរាប​ កំពុងតែជំរុញការសាងសង់និងរៀបចំរុះរេីដាក់តាំងពិព័រណ៍​ឱ្យកាន់តែទំនេីបទាន់សម័យ​ AI​ !

ចែករំលែក៖

ខេត្តសៀមរាប​៖​ លោក​ ហេង​ រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានថ្លែង​ឱ្យ​នៅថ្ងៃទី​០៧​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះថា៖​ សារមន្ទីរតេជោសន្តិភាពស្ថិតនៅស្រុកបាគង​ ខេត្តសៀមរាប​ កំពុងតែជំរុញការសាងសង់និងរៀបចំរុះរេីដាក់តាំងពិព័រណ៍​ឱ្យកាន់តែទំនេីបទាន់សម័យ​AI!  ។

អគ្គនាយកស៊ីម៉ាក់​រូបនេះ​ បានថ្លែងបន្តថា​ សារមន្ទីរសន្តិភាពអាចក្លាយជាមរតកនៃការចងចាំនូវសង្គ្រាមវិនាសកម្មក្នុងរយ:ពេលចុងក្រោយនៃសម័យទំនេីបនៅព្រះរាជាណាចក្រដ៍កំសត់តូចមួយនេះ​! ដែលសង្គ្រាមនោះភាគច្រេីនកេីតឡេីងដោយការបែកបាក់ក្នុងសង្គមជាតិសាសន៍ខ្លួន​ឯង តាមការញុះញង់ពីជាតិសាសន៍ខាងក្រៅទាំងជិតទាំងឆ្ងាយផង​ និងការចុះខ្សោយនៃជំនឿទុកចិត្តប្រាជ្ញាស្មារតីខាងក្នុងពូជសាសន៍ខ្លួនឯងផង​ ដោយបាត់បង់នូវភាពម្ចាស់ការ(ownership)​ និងតែងតែឱ្យតម្លៃជ្រុលហួសហេតុទៅលេីបរទេសស្ថិតនៅឆ្ងាយ​និងភ័យខ្លាចបាក់ស្មារតីជាមួយបរទេសនៅក្បែរខ្លួនដោយសារកត្តាប្រមោលប្រវត្តិសាស្ត្រនៃការរំលោភបំពាន!!

ដូចនេះការបង្កេីតនូវភាពមន្ទិលសង្ស័យ​ភាពមិនទុកចិត្តគ្នា​ ការបន្សាបអំណាចរដ្ឋ​ និងបង្កេីតវប្បធម៌លាបពណ៌គ្នាងាយផ្ទុះឡេីង​ បន្ថែមលេីនេះដោយសារការប្រព្រឹតិ្តមិនល្អរបស់មន្ត្រី​ខ្លះ​ អ្នកមានទ្រព្យខ្លះ​ ដែលទង្វេីទាំងនោះប៉ះពាល់ដល់ផលប្រយោជន៍រាស្ត្រទន់ខ្សោយ​ សម្បតិ្តរដ្ឋ​ និងការដំណេីរការយុត្តិធម៌សង្គមនៅមានកំរិតផងនោះ…..ជាដេីម។ល។ នេះជាតថភាពជាក់ស្តែងនៃសង្គមនិមួយៗដែលត្រូវឆ្លងកាត់ពេលវេលា​ ការអប់រំនិងភាពចេះដឹងប្រកបដោយគុណធម៌​របស់ពូជសាសន៍នេះ និងការអភិវឌ្ឍរីកចម្រេីនខាងសេដ្ឋកិច្ចសង្គមនិងសេដ្ឋកិច្ចជាតិ…..!!

ក្នុងការរៀបចំសារមន្ទីរនេះឱ្យចេញជារូបរាងឡេីង​ ក្នុងរយ:ពេលជាង២៥ឆ្នាំកន្លងទៅនេះ​ លោកអគ្គនាយក​ស៉ីម៉ាក់​រូបនេះ​ បានព្យាយាមខិតខំសិក្សាស្រាវជ្រាវនិងធ្វេីដំណេីរទៅតាមបណ្តាប្រទេសជឿនលឿនមួយចំនួនដូចជានៅសហរដ្ឋអាមេរិក​ អាលឺម៉ង់​ ស្វីស​ ស៊ុយអែត​ ដាណាម៉ាក​ អូស្ត្រាលី​ ជាពិសេសនៅប្រទេសជប៉ុន​។ 

បន្ថែមពីនេះ​ លោក​ ហេង​ រតនា​ ក៏បានឱ្យដឹងទៀតថា​ លោកបានទៅសិក្សាស្វែងយល់នៅប្រទេសជប៉ុនជាច្រេីនលេីកច្រេីនសារ​ ក្នុងនោះបានទៅសិក្សាការរៀបចំសារមន្ទីរសន្តិភាពនៅទីក្រុងអូគីណាវ៉ា​ចំនួន៤លេីក នៅសារមន្ទីរហេរ៉ូសុីម៉ាចំនួន៣លេីក…..​ រីឯនៅកម្ពុជាក៏ដំណេីរការស្រាវជ្រាវប្រមែប្រមូលសន្សំនូវភស្តុតាង​ សក្ខីកម្ម​ រូបភាព​ និងឯកសារនានា​ ជាពិសេសការរៀបចំទីតាំងដីធ្លី​សម្រាប់សាងសង់សារមន្ទីរសន្តិភាពនេះឡេីងនៅទឹកដីអង្គរដ៍បវរ!!៕

ដោយ​៖ តារា​


ចែករំលែក៖