ព័ត៌មានទាន់ហេតុការណ៍៖

លោកប្រធានរដ្ឋ ចិន Xi Jinping ផ្តល់ អនុសាសន៍ណែ នាំ សំខាន់ ស្តីពីការងារ ជួយ សង្គ្រោះ គ្រោះមហន្តរាយព្យុះទីហ្វុងនៅខេត្ត Hainan និង ខេត្ត Guangdong ជាដើម

ចែករំលែក៖

អន្តរជាតិ ៖ នៅល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ព្យុះទីហ្វុងទី១១ឈ្មោះថា Yagi នៅឆ្នាំនេះ បានបោកបក់នៅលើទីក្រុង Wenchang ខេត្ត Hainan និងស្រុក Xuwen ខេត្ត Guangdong ប្រទេសចិនកាលពីថ្ងៃទី ៦ ខែកញ្ញា ដែលបណ្តាលឱ្យរងគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរ អ្នកប្រើប្រាស់ជាច្រើនបានដាច់អគ្គិសនីនិងសេវាទូរគមនាគមន៍ ហើយផ្ទះមួយចំនួនត្រូវរងការខូចខាតនិងដួលរលំ។ គិតរហូតដល់ម៉ោង ១២:០០ ថ្ងៃទី៧ ខែកញ្ញា ព្យុះនេះបានបណ្តាលឱ្យប្រជាជនជាង ១២២ ម៉ឺននាក់រងគ្រោះក្នុងកម្រិតផ្សេងៗគ្នានៅក្នុងខេត្ត Hainan, Guangdong និង Guangxi ក្នុងនោះមានមនុស្ស ៣ នាក់បានស្លាប់បាត់បង់ជីវិត និង ៩៥ នាក់ផ្សេងទៀតរងរបួស។

គេហទំព័រ «CCFR China state-controlled media » ថា ៖ បន្ទាប់ពីកើតគ្រោះមហន្តរាយ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានយកចិត្តទុកដាក់ខ្ពស់ និងផ្តល់អនុសាសន៍ណែនាំសំខាន់ថា ត្រូវប្រមូលកម្លាំងដើម្បីជួយសង្គ្រោះគ្រោះមហន្តរាយជាបន្ទាន់  និងធ្វើការងារជម្លៀសជនរងគ្រោះឱ្យបានសមរម្យ បង្ការកុំឱ្យកើតឡើងគ្រោះមហន្តរាយបន្ទាប់បន្សំ ខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយចំនួនមនុស្សស្លាប់បាត់បង់ជីវិតនិងរងរបួស ។ ត្រូវជួសជុលឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យគមនាគមន៍អគ្គិសនីនិងទូរគមនាគមន៍ជាដើម  ធ្វើការងារស្តាឡើងវិញយ៉ាងសកម្មបន្ទាប់ពីគ្រោះមហន្តរាយ ស្ដារផលិតកម្មនិងធ្វើឱ្យប្រជាជនមានជីវភាពជាប្រក្រតីឡើងវិញក្នុងពេលឆាប់ៗ  ដើម្បីធានាជាក់លាក់នូវសុវត្ថិភាពអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជន។

គេហទំព័រ «CCFR China state-controlled media » ថា ៖ អគ្គបញ្ជាការដ្ឋានជាតិបង្ការទឹកជំនន់និងប្រយុទ្ធប្រឆាំងនឹងគ្រោះរាំងស្ងួតរបស់ចិនបានចាត់បញ្ជូនក្រុមការងារទៅកាន់ខេត្ត Hainan និង Guangdong ដើម្បីណែនាំការងារជួយសង្គ្រោះ ។ ពេលបច្ចុប្បន្ន អគ្គិសនីនិងសេវាទូរគមនាគមន៍មួយចំនួនបានដំណើរការឡើងវិញ ហើយគ្រប់ការងារជួយសង្គ្រោះកំពុងដំណើរការវិវឌ្ឍទៅមុខ៕

ដោយ ៖ សិលា


ចែករំលែក៖