ប្រទេសចិន៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញឆ្លៀតពេលវេលាដើម្បីទទួលទានអាហារ និងពិភាក្សាការងារជាមួយលោកបណ្ឌិត Mohammed Al Zarooni ប្រធានអង្គការតំបន់សេរីពិភពលោក (World Free Zone Organization) និងជានាយកប្រតិបត្តិនៃតំបន់សេដ្ឋកិច្ចរួមបញ្ចូលឌូបៃ (Dubai Integrated Economic Zones) ។
នាឱកាសនោះដែរ ក៏អមដោយលោកបណ្ឌិត James Zhan ប្រធានសម្ព័ន្ធសកលនៃតំបន់សេដ្ឋកិច្ចពិសេស និងលោក Juma Al Matrooshi នាយកប្រតិបត្តិក្រុមហ៊ុន Dubai Silicon Oasis និងគណៈប្រតិភូកម្ពុជា ដើម្បីពិភាក្សាលើរបៀបរបប និងភាពខុសប្លែកគ្នានៃការរៀបចំបង្កើតតំបន់ពាណិជ្ជកម្មសេរី (Free-Trade Zone) ព្រមទាំងវិធីសាស្ត្រផ្សេងៗដែលអាចធានាឱ្យការទាក់ទាញក្រុមហ៊ុននានាពិចារណាបណ្ដាក់ទុនវិនិយោគ ទាំងការរៀបចំបង្កើតតំបន់ FTZ និងការវិនិយោគក្នុងតំបន់ផ្ទាល់ សម្រាប់ជំរុញដំណើរការនៃតំបន់ពាណិជ្ជកម្មសេរី៕
ដោយ៖ តារា