ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យឆក់ត្រីខុសបច្ចេកទេសត្រូវបានគេប្រទះឃើញស្លាប់ដោយមានឧបករណ៍ឆក់នៅជាប់នឹងខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់ក្នុងទឹក ដោយជាប់ឧបករណ៍ឆក់ត្រីនៅជាប់នឹងខ្លួន ដោយសង្ស័យថា ការស្លាប់នេះ បណ្ដាលមកពីខុសបច្ចេកទេស ។ករណីនេះ បានកើតឡើង នៅវេលាម៉ោង ១៣និង៣០នាទី ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ ចំណុចប្រឡាយយាយបូ ភូមិ លេខ៥ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល ។

     មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ស្លឹក សុភ័ស ភេទ ប្រុស អាយុ២០ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបរ នេសាទ ទីលំនៅភូមិ លេខ៥ ឃុំ  ប្រាសាទស្រុកស្អាង ខេត្ត កណ្តាល ។

វត្ថុតាងប្រមូលចាប់យក៖ អាគុយ ម៉ាកJP៧០អំពែរ ចំនួន០១គ្រឿង, ស៊ីវីទ័រភ្លើង ចំនួន០១ ។

     ប្រភពដដែលបន្តថា យោងតាមការស្តាប់បំភ្លឺរបស់ឈ្មោះ ស្លឹក សាល់ ភេទប្រុស អាយុ២៦ឆ្នាំ ត្រូវជាបង្កើតរបស់សពបានបំភ្លឺថា៖នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០៧ព្រឹក រូបគាត់នឹងជនរងគ្រោះបានទៅប្រកបមុខរបរនេសាទត្រីដោយប្រើឧបករណ៍ឆក់ត្រីមធ្យោបាយធ្វើដំណើរប្រើប្រាស់កាណូតទូកស្មាច់ម្នាក់មួយគ្រឿង ដូចសព្វដង។បន្ទាប់មកនៅវេលាម៉ោង១១និង៣០នាទីថ្ងៃខែឆ្នាំដដែលរូបគាត់បានចេញមកផ្ទះមុនជនរងគ្រោះ។ លុះមកដល់ម៉ោង១៣និង៣០នាទីថ្ងៃខែឆ្នាំដដែលត្រូវបានអ្នកនេសាទដាក់ឡើត្រីមិនស្គាល់ឈ្មោះបានទូរស័ព្ទរាយការណ៍មកសមត្ថកិច្ចថាប្រទះឃើញសាកសពស្លាប់នៅប្រឡាយយាយបូរួចសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលប្រាសាទបានផ្សព្វផ្សាយប្រាប់អ្នកភូមិទាំងអស់រស់នៅក្នុងឃុំប្រាសាទស្រុកស្អាងខេត្តកណ្ដាលថាមានក្រុមគ្រួសារណាបាត់សមាជិកដែរឬអត់?រួចសមត្ថកិច្ចនគរបាលប៉ុស្តិ៍ប្រាសាទសហការជាមួយគ្រូពេទ្យផ្នែកជំនាញក៏ចុះទៅដល់កន្លែងកើតហេតុនៅវេលាម៉ោង១៣និង៣០នាទីថ្ងៃខែឆ្នាំដដែលក៏ប្រទះឃើញជនរងគ្រោះស្លាប់ចំណុចប្រឡាយយាយបូស្ថិតក្នុងភូមិលេខ ៥ ឃុំប្រាសាទ ប្រាកដមែន។

    ការពិនិត្យសាកសព  សាកសពមានសភាពរឹង  តាមការពិនិត្យរបស់ផ្នែកជំនាញ និងគ្រូពេទ្យ សាកសពស្លាប់ដោយ ឆក់ចរន្តឧបករណ៍បំលែងខ្សែភ្លើងបណ្តាលឱ្យស្លាប់។

       សាកសពបានប្រគល់ជូនសាច់ញាតិក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖