ព័ត៌មានទាន់ហេតុការណ៍៖

សហព័ន្ធកីឡាអុកកម្ពុជា នឹងបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករសរុបចំនួន ៦នាក់ ចូលរួមការប្រកួតជើងឯកអន្ដរជាតិពានរង្វាន់ FIDE Chess Olympiad លើកទី៤៥ ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ សហព័ន្ធកីឡាអុកកម្ពុជា នឹងបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករសរុបចំនួន ៦នាក់ ចូលរួមការប្រកួតជើងឯកអន្ដរជាតិពានរង្វាន់ FIDE Chess Olympiad លើកទី៤៥ ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ នៅទីក្រុងBudapest ប្រទេសហុងគ្រី ។

សូមបញ្ជាក់ថា ៖ នេះជាលើកដំបូងហើយ ដែលកម្ពុជាបានបញ្ជូនកីឡាករអុកអន្ដរជាតិចូលរួមព្រឹត្តិការណ៍កម្រិតពិភពលោកបែបនេះ ហើយមន្ដ្រីជាន់ខ្ពស់សហព័ន្ធ បានដាក់ក្ដីរំពឹងឡើងចំណាត់ថ្នាក់ពិភពលោក ឬ World Ranking យ៉ាងតិចយ៉ាងហោច ២០លេខ បើធៀបនឹងចំណាត់ថ្នាក់ពិភពលោកនៃកីឡាអុកកម្ពុជាបច្ចុប្បន្ន។

មួយរយះចុងក្រោយនេះ លើវិស័យកីឡា ជាច្រើនប្រភេទ ក្បាច់គុនខ្មែរជាដើម កម្ពុជា មានសន្ទុះខ្លាំង លើឆាកអន្តរជាតិ ទទួលបាន មេដាយ ប្រាក់ សំរិទ្ធ និងមេដាយមាស ជាបន្តបន្ទាប់ ក្នុងនោះក៏មានការលើកទឹកចិត្ត អបអរសាទរពីប្រមុខរាជរដ្ឋាភិបាល និងគាំទ្រខ្លាំងពីបងប្អូនជនរួមជាតិ ក្នុងនិងក្រៅប្រទេស ៕ 

ដោយ ៖ សិលា


ចែករំលែក៖