ភ្នំពេញ ៖ កម្មកររោងចក្រកាត់ដេរសាងម៉ីន២៨០នាក់បានប្រមូលផ្តុំគ្នាតវ៉ាទាមទារប្រាក់ខែរបស់ខ្លួនបន្ទាប់ពីថៅកែរត់គេចខ្លួនបាត់សង្ស័យតែក្ស័យធនហើយ មិនទាន់ បើកប្រាក់ឈ្នួលជូនកម្មករ ។
ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ នៅក្នុងរោង ចក្រយីហោសាងមុីន អគារលេខ៣៥ ក្នុងសួនកាណាឌីយ៉ា ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមសម្តីកម្មករម្នាក់ដែលចូលរួមក្នុងរឿងនេះបានឲ្យដឹងថា រោងចក្រកាត់ដេរសម្លៀកបំពាក់ខាងលើដែលមានថៅកែ ជាជនជាតិកូរ៉េនិងមានកម្មករសរុបរួម៤៥០នាក់ តែមកដល់ពេលនេះសល់តែ២៨០ នាក់ទេ ហើយកាលពីសប្តាហ៍មុនថៅកែបានផ្អាកការងារដោយប្រាប់ថា សុំទូទាត់លុយ៥០ភាគរយ តែរង់ចាំថ្ងៃទី១០ ខែសីហា សូមឲ្យបងប្អូនកម្មករមកបើកលុយគ្រប់ចំនួនចុះ ។ លុះដល់ថ្ងៃកំណត់ដែលជាថ្ងៃថៅកែសន្យាទៅហើយនោះមិនឃើញទូទាត់លុយជូនកម្មករទេកុំថាឡើយប្រាក់ខែពេញ សូម្បីតែសន្យា៥០ភាគរយ ក៏មិនមានបើកឲ្យដែរ ។ រហូតដល់ព្រឹក ថ្ងៃទី១១ ខែសីហានេះ បែរជាទ្វារច្រក រោងចក្របិទចាក់សោជិត គ្មានឃើញថៅ កែ ឬ បុគ្គ លិករដ្ឋបាលណាមានវត្តមាន ក្នុងរោងចក្រឡើយទើបកម្មករនាំគ្នាផ្អើលឆោឡោតវ៉ាទាមទារ និងសុំការអន្តរាគមន៍ ពីអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ។ នៅកន្លែង កើតហេតុ កម្មករ២៨០នាក់អស់ជំនឿទៅលើថៅកែរោងចក្រ ក្រោយពីរត់គេចខ្លួន ហើយបានប្រមូលផ្តុំគ្នាឈរបិទច្រកចូលសួនកាណាឌីយ៉ាមួយសន្ទុះធំ ។ ក្រោយពីមានការសម្របសម្រួលពីអាជ្ញាធរដែនដី ទើបក្រុមកម្មករ បើកច្រកផ្លូវចូលរួចទៅ ប្រមូលផ្តុំតវ៉ាខាងមុខរោងចក្រវិញ ។
ក្រុមកម្មករសូមអំពាវនាវផងដែរ ដល់ អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយដោះ ស្រាយបើកលុយជូនកម្មករផង ខណៈដែល ថៅកែរោងចក្រជនជាតិកូរ៉េរត់គេចខ្លួនបាត់ ហើយកម្មករគ្មានលុយប្រាក់ឈ្នួលយកទៅទូទាត់ផ្ទះជួល និងចំណាយផ្សេងៗ ប្រចាំខែនោះ ៕ សុខាសែនជ័យ



សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច
17 comments
Pingback: 100 tsitat velikikh lyudey
Pingback: Psychoanalyst
Pingback: Freid
Pingback: Öèòàòû âåëèêèõ ëþäåé
Pingback: Öèòàòû
Pingback: âåëèêèå öèòàòû
Pingback: yalta
Pingback: yalta psihologyalta
Pingback: psychologist
Pingback: management
Pingback: structure-of-legal-norms
Pingback: Carl Gustav Jung
Pingback: archive
Pingback: Spam
Pingback: Q141974782
Pingback: psiholog-psiholog-onlajn
Pingback: Single-Session